ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
ក្រសួងបរិស្ថាន នឹងពិនិត្យលើការសហការជាមួយសមាគមអៃរាវត្តា បង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំរីនៅកម្ពុជា
10, Jun 2019 ,
9:00 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ នឹងពិនិត្យលើកាសហការគាំទ្រទាំងស្មារតី និងបច្ចេកទេសដល់សមាគមអភិរក្សដំរីអៃរាវត្តា ក្នុងការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជដំរីខ្មែរដំបូងគេ នៅកម្ពុជា ដើម្បីបង្កើនចំនួនសត្វដំរី ព្រមទាំងរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ទន្ទឹមនឹងការគាំទ្រនេះ សមាគមអៃរាវត្តាបានព្យាយាមអភិរក្សសត្វដំរីចំនួន៤ក្បាល នៅក្នុងខេត្តរតនគិរី យ៉ាងស្វិតស្វាញ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងពិនិត្យលើការសហការគាំទ្រទាំងស្មារតីនិងបច្ចេកទេស ដើម្បីជួយឱ្យសមាគមអភិរក្សដំរីអៃរាវត្តា ដែលមានទីតាំងក្នុងខេត្តរតនគីរី មានលទ្ធភាពនិងគុណភាពក្នុងការបង្កើនពូជដំរីឱ្យបានច្រើន ដែលជាការរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាជំនួបជាមួយលោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។
(រូបភាពពីគេហទំព័រហ្វេសក្រសួងបរិស្ថាន)
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តនិងគាំទ្រដល់សមាគមដំរីរបស់លោកស្រី ចិន្តា បង្កើតសកម្មភាពអប់រំផ្សព្វផ្សាយលើសារៈសំខាន់នៃការអភិរក្សដំរីដល់កុមារ នៅតាមសាលារៀន ដើម្បីជួយបណ្តុះគំនិតវិជ្ជមាន ដែលអាចចូលរួមដល់ការអភិរក្សថនិកសត្វប្រភេទធំ និងងាយរងគ្រោះនៅលើពិភពលោក។
ឆ្លើយតបនឹងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ខៃ ចិន្តា ប្រធានសមាគអភិរក្សដំរីអៃរាវត្តា សម្តែងនូវសេចក្តីរីករាយនិងថ្លែងអំណរគុណចំពោះការចូលរួមសហការពីក្រសួងបរិស្ថាន ជាពិសេស ការគាំទ្រដល់សកម្មភាពការអភិរក្សដំរី និងគម្រោងបង្កើតកន្លែងបង្កាត់ពូជដំរីដំបូងគេនៅកម្ពុជា។
(រូបភាពពីគេហទំព័រហ្វេសក្រសួងបរិស្ថាន)
លោកស្រី ចិន្តា បានបញ្ជាក់ថា ដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលមាននៅសេសសល់ ក្នុងខេត្តភាគឦសាននៃប្រទេស មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា ត្រូវបានបង្កើតកាលពី ៤ឆ្នាំមុន ដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយ សត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។ មូលនិធិនេះនឹងរួមចំណែកអភិរក្សព្រៃឈើជាជម្រកសត្វព្រៃក៏ ដូចជាធ្វើឲ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរី។
អត្ថបទទាក់ទង
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចូលរួមដាំកូនឈើនៅសមាគមអភិរក្សដំរីអៃរាវត្តា ក្នុងខេត្តរតនគិរី
សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៩នេះ សមាគមអភិរក្សដំរីអៃរាវត្តា នឹងរៀបចំទិវាដាំកូនឈើនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ដែលជាកន្លែងអភិក្សសត្វដំរីរបស់សមាគម ដើម្បីការពារបរិស្ថាន ផ្តល់ជម្រកដល់សត្វដំរី បង្កើតទេសចរណ៍បៃតងនៅក្នុងខេត្តរតនគិរី ទឹកដីភូមិភាគឦសាននៃប្រទេសកម្ពុជា។ នៅក្នុងទិវាដាំកូនឈើនោះក៏មានរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក លោក ខៀវ កាញារីទ្ធ ចូលរួមផងដែរ។
(រូបភាពពីគេហទំព័រហ្វេសក្រសួងបរិស្ថាន)
សូមទំនាក់ទំនងព័ត៌មានបន្ថែមសម្រាប់លោកអ្នកដែលចូលរួមដាំកូនឈើ៖
កញ្ញា ឌួង ហ្សូរីដា ៖ ០៩៥ ៧៧ ៧៧ ១៤
លោក មុំ សាម៉េត (VJ Hero)៖ ០១២ ៥៣ ៦៦ ៧៦
អ្នកនាង ភួង ស្រីមាស ៖ ០១៦ ៦៩ ១៥ ៩៩
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម