ជាតិ
គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​របួសធ្ងន់​-​ស្រាល ១៦​នាក់​
11, Jun 2019 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​កម្មករ​-​កម្មការិនី​១៦​នាក់​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១១ ខែមិថុនា នេះ នៅ​នៅ​ចំណុច​សេះស ផ្លូវជាតិ​លេខ​៤១ ភូមិសាស្ត្រ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។



​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់​នេះ បង្កឡើង​រវាង​រថយន្ដ​សណ្ដោង​រ៉ឺម៉ក ដឹកទំនិញ​ស៊ីម៉ង់ត៍​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បុក​ជាមួយ​រថយន្ត​ប្រភេទ​តូ​រី​ស ដឹក​កម្មករ កម្មការិនី​៣៥​នាក់​។

​មិនមាន​ករណី​បាត់បង់​ជីវិត​ឡើយ ដោយ​គ្រោះថ្នាក់​នោះ បាន​បង្ក​ឲ្យ​មនុស្ស​១៦​នាក់​របួសធ្ងន់​ស្រាល ក្នុងនោះ​មាន​ប្រុស​១​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com