ជាតិ
ឈ្មោះ​ប្រទេស​៖ ខ្មែរ​សរសេរថា «​ស៊ី​ប​» មិនមែន «​សាយ​ប្រឺស​» ឬ «​សាយ​ព្រុស​» នោះឡើយ​
14, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ស៊ី​ប​» ជា​ប្រទេស​កោះ​ដ៏​ធំ​លំដាប់​ទី​ពីរ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ ដោយមាន​រដ្ឋធានី​ឈ្មោះ «​នី​កូ​ស៊ី​»​។ សំណេរ​ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នោះ គឺ​យោងតាម​សំនៀង​ជា​ភាសា​បារាំង «Chypre» សម្រាប់​ឈ្មោះ​ប្រទេស និង «Nicosie» សម្រាប់​ឈ្មោះ​រដ្ឋធានី​។



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ស៊ី​ប ក៏បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ផងដែរ ជាពិសេស​ពានរង្វាន់​នៅ​អឺរ៉ុប​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន មិនបាន​សរសេរថា «​ស៊ី​ប​» នោះឡើយ ដោយ​ពួកគាត់​សរសេរថា «​សាយ​ប្រឹស​», «​សាយ​ប្រឺស​», «​សាយ​ប្រ៊ុ​ស​» ឬ «​សាយ​ព្រុស​» ទៅតាម​សំនៀង​ជា​ភាសា​អង់គ្លេស «Cyprus»​។​

​ក្រុង​នី​កូ​ស៊ី ក៏មាន​អ្នកខ្លះ​សរសេរថា «​នី​កូ​ស្យា​» ឬ «​នី​កូ​សៀ​» ដោយ​ផ្អែក​តាម​សំណេរ​ជា​ភាសា​អង់គ្លេស «Nicosia» ផងដែរ​។​


​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
  ស៊ីប
  នីកូស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com