ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន៖ «ល្ពៅ» របស់អ្នកព្រះវិហារកំពុងមានទីផ្សារ! ល្ពៅខេត្តព្រះវិហារ។ ប្រភពរូបបានពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ ប្រជាកសិករខេត្តព្រះវិហារសប្បាយចិត្តក្នុងការប្រមូលផលល្ពៅជាមធ្យមបាន២៥តោនក្នុងផ្ទៃដីហិកតា ជាមួយតម្លៃ២៥០០រៀល ក្នុងមួយគីឡូក្រាម។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១១ ខែមិថុនានេះថា ល្ពៅនៅព្រះវិហារលក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់ ដោយក្នុងឆ្នាំ២០១៩នេះ មានផ្ទៃដីដាំដុះល្ពៅជិត ២០០០ហិកតា។
ដូចជាការលើកឡើងរបស់លោករដ្ឋមន្ត្រីផងដែរ លោក ព្រំ ផល ប្រធានការិយាល័យកសិកម្មស្រុកគូលែន ខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា ទិន្នផលល្ពៅដែលប្រជាកសិករប្រមូលបានភាគច្រើនដឹកយកទៅប្រទេសព្រំដែនប្រទេសថៃ។ បើមិនដឹកយកទៅលក់ដោយផ្ទាល់ទេក៏មានឈ្មួញនៅព្រំដែនមកទិញល្ពៅដល់ចម្ការរបស់ប្រជាកសិករផងដែរ។
លោក ព្រំ ផល បានបញ្ជាក់ថា ល្ពៅប្រភេទនេះប្រជាពលរដ្ឋក្នុងខេត្ត ឬនៅបណ្តាខេត្តផ្សេងៗមិនសូវចូលចិត្តបរិភោគនោះទេ ព្រោះល្ពៅប្រភេទនេះភាគច្រើនគេយកទៅច្នៃធ្វើជាមី និងម្សៅល្ពៅជាដើម។ ជាទូទៅល្ពៅប្រភេទមានមួយផ្លែ មានទម្ងន់ ពី៣ទៅ១០គីឡូក្រាម៕
ល្ពៅខេត្តព្រះវិហារ។ ប្រភពរូបបានពីគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Tag:
កសិកម្ម
ល្ពៅ
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com