អត្ថបទពាណិជ្ជកម្ម
«​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ប្រវត្តិសាស្ត្រ​» របស់​ប្រេងឥន្ធនៈ TOTAL EXCELLIUM
12, Jun 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់ នឹង​ប្រារព្ធ​យុទ្ធនាការ​អន្តរជាតិ​ថ្មី​មួយ​សម្រាប់​ប្រេងឥន្ធនៈ TOTAL EXCELLIUM របស់ខ្លួន ក្រោម​កិច្ចសហការ និង​អភិវឌ្ឍន៍​ជាមួយ​ភ្នាក់ងារ​ផ្សព្វផ្សាយ BETC ដែលមាន​ទីតាំងនៅ​ទីក្រុង​ប៉ារីស​។ ក្រុមហ៊ុន​ទាំងពីរ បាន​បង្កើតឱ្យមាន​ការ​ផ្សព្វផ្សាយ​ស្ព​ត​ថ្មី​មួយ​អំពី​ប្រេងឥន្ធនៈ TOTAL EXCELLIUM រួមបញ្ចូល​ជាមួយ​កងទ័ព superhero ជាច្រើន​ដែល​មកពី​ពិភព​ផ្សេងៗ​គ្នា ជំនាន់​ផ្សេងគ្នា និង​កន្លែង​ខុសៗ​គ្នា​។ ក្នុង​ឈុត​ឆាក​នោះ បេសកកម្ម​របស់​ពួកគេ និង ប្រេងឥន្ធនៈ TOTAL EXCELLIUM គឺ​ត្រូវ​កម្ចាត់​ចោល នូវ​ភាពកខ្វក់​ទាំងអស់​ដែល​ដឹកនាំ​ដោយ​ក្រុម​នៃ​ភាពកខ្វក់ និង​ក្រុម​បិសាច​នៃ​កំណកខ្លាញ់​។​
 
​ការផ្សព្វផ្សាយ​ស្ព​ត​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​ធ្វើឡើង​យ៉ាង​ទំនើប​បំផុត​ដោយ​ផ្តោត​សំខាន់​ទៅលើ​ថាមពល​នៃ​ការសម្អាត​ដ៏​ល្អឥតខ្ចោះ​នៃ​ប្រេងឥន្ធនៈ TOTAL EXCELLIUM ព្រមទាំង​អត្ថប្រយោជន៍​ជាច្រើន ទៀត​សម្រាប់​អតិថិជន​របស់ខ្លួន​ទាំងអស់​។ គួរបញ្ជាក់​ផងដែរ​ថា​ម៉ាស៊ីន​យានយន្ត​ដែល​ស្អាត​គឺ​សំដៅលើ​ម៉ាស៊ីន​ដែល​ធន់​ប្រើ​បានយូរ ស៊ីប្រេង​តិច កម្លាំង​ម៉ាស៊ីន​ស្ទុះ​ខ្លាំង និង​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច (CO2) តិច​បំផុត​។ 
 
​សម្រាប់​ឃ្លា​សំខាន់​ដែល​ចង់ឱ្យ​អតិថិជន​យល់ច្បាស់​ពី​ភាព​អស្ចារ្យ​សម្រាប់​ការជ្រើសរើស​យក​ប្រេងឥន្ធនៈ TOTAL EXCELLIUM គឺ​៖ «​ប្រេងម៉ាស៊ីន​ដែល​ជួយ​លាង​សម្អាត​ម៉ាស៊ីន​របស់​អ្នក​បាន​យ៉ាង​ល្អឥតខ្ចោះ​គ្រប់ គីឡូម៉ែត្រ​» រួមជាមួយ​ការរួម​គំនិត និង​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ក្នុង «​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បី ផ្តល់នូវ​ថាមពល​ដ៏​ល្អ​បំផុត​»​។ 
 
​គួរ​រំលឹក​ផងដែរ​ថា ស្ព​ត​ពាណិជ្ជកម្ម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នេះ​គឺ Simon McQoid ជា​អ្នកដឹកនាំ​ថត​ផ្ទាល់​ដោយ​ខ្ចី​ឈុត​នៃ​ខ្សែភាពយន្ត​ដ៏​ល្បី​មួយ​ដែល​បាន​ចាក់ផ្សាយ​កាលពី​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ​នៅក្នុង​ការផ្សព្វផ្សាយ​លំដាប់​អន្តរជាតិ​របស់ខ្លួន​។ 
 
​អ្វីដែល​ពិសេស​គឺ​អ្នកដឹកនាំ​ថត​ជនជាតិ​អូ​ស្រា​លី​រូបនេះ​បាន​យក​តួ​សម្តែង និង​ការថត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ របស់គាត់​ទាំងអស់​ដើម្បី​ធ្វើឱ្យមាន​ភាពរស់រវើក​ដើម្បី​ទាក់ទាញ​ចំណាប់ អារម្មណ៍ អ្នកទស្សនា និង​ធ្វើយ៉ាងណា​ឱ្យ​វា​មើលទៅ​ល្អឥតខ្ចោះ​គ្មាន​ពីរ​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម ប្រេងឥន្ធនៈ​ក្នុង​ពិភពលោក​តែម្តង​។ 
 
​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ​គឺ​ស្ព​ត​ពាណិជ្ជ​កម្មនេះ​បាន​ចាក់ផ្សាយ​ក្នុង​បណ្តា​ប្រទេស​ជាង 40 នៅ​ខាង​ប៉ែក​អឺរ៉ុប ប៉ែក​អាហ្វ្រិក អាមេរិក​កណ្តាល និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​អាស៊ី ដែលជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ប្រេងឥន្ធនៈ TOTAL EXCELLIUM​។ 
 
​សាខា​ទីផ្សារ និង​សេវាកម្ម តូ​តា​ល់ 
 
​សាខា​ទីផ្សារ និង​សេវាកម្ម​ជាច្រើន​របស់ តូ​តា​ល់ ជា​ភ្នាក់ងារ​ចែក​ចែក​ប្រេង និង​ផលិតផល​សេវាកម្ម​ផ្សេងៗ​ទៀត​។ បច្ចុប្បន្ន​សាខា​ផ្នែក​ទីផ្សារ​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ តូ​តា​ល់ មាន​បុគ្គលិក​ចំនួន  31, 000 នាក់ ពី​បណ្តា​ប្រទេស​ចំនួន 109 ព្រមទាំង​ធ្វើការ​ដាក់លក់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​ក្នុងប្រទេស​ចំនួន 150 ទូទាំង​ពិភពលោក​។ សព្វថ្ងៃ​អតិថិជន​ដែល​ទទួលយក​សេវាកម្ម និង​ផលិតផល​របស់​ក្រុមហ៊ុន តូ​តា​ល់ មាន​ចំនួន 8 លាន នាក់ ក្នុង​បណ្តាញ​ស្ថានីយ៍​ជាង 14,000 ក្នុងប្រទេស​ចំនួន 62​។ ក្រុមហ៊ុន តូ​តា​ល់ គឺជា​ក្រុមហ៊ុន​ប្រេង និង​ហ្គាស​ដែល​ធំ​បំផុត​លំដាប់​ទី 4 ក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​លំដាប់​លេខ 1 ពិភពលោក​ក្នុងការ​ចែកចាយ​ផលិតផល​ប្រេងកាត​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​នៅ​ប៉ែក​អាហ្វ្រិក​។ លើសពីនេះទៅទៀត ផ្នែក​ទីផ្សារ និង​សេវាកម្ម​របស់​ក្រុមហ៊ុន តូ​តា​ល់ បាន​កំពុង​ប្រតិបត្តិការ កន្លែង​ផលិត​របស់ខ្លួន​ចំនួន 50 ទីតាំង​ទូទាំង​ពិភពលោក ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ធ្វើការ​ផ​លលិត ប្រេងម៉ាស៊ីន កាក​ប្រេងកាត សារធាតុ​បន្ថែម​ពិសេស​សម្រាប់​ប្រេងឥន្ធនៈ ប្រេងឥន្ធនៈ និង​សារធាតុ​រាវ​ពិសេសៗ​ជាច្រើន​មុខ​ទៀត​។​

​អំពី​ក្រុមហ៊ុន តូ​តា​ល់​
 
​ក្រុមហ៊ុន តូ​តា​ល់ គឺជា​ក្រុមហ៊ុន​ថាមពល​ដ៏​មាន​សក្តានុពល​ដែល​ធ្វើការ​ផលិត​នូវ​ប្រេងឥន្ធនៈ ឧស្ម័ន​ធម្មជាតិ និង​ថាមពល​អគ្គិសនី​ធម្មជាតិ​។ ក្រុមហ៊ុន​មាន​បុគ្គលិក​ប្រមាណ​ជាង 100, 000 នាក់ ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ធ្វើឱ្យ​ថាមពល​របស់ខ្លួន​មាន​ភាពល្អ​ឥតខ្ចោះ កាន់​តែមាន​សុវត្ថិភាព មានតម្លៃ​សមរម្យ ស្អាត និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​។ អ្វីដែល​ពិសេស​បំផុត និង​ធ្វើឱ្យ​ក្រុមហ៊ុន តូ​តា​ល់ ទទួលបាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជាង 130 ជុំវិញ​ពិភពលោក​គឺ​ក្រុមហ៊ុន​មាន​ម​ហិ​ច្ច​តា  និង​គោលការណ៍​យ៉ាងច្បាស់​លាស់​បំផុត​ក្នុង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ថាមពល​លំដាប់​ពិភពលោក​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Blew Media
© រក្សាសិទ្ធិដោយ thmeythmey.com