FIFA
កីឡាជាតិ
ជាតិ
ជម្រុះ​បឋម World Cup ជើង​ទី​ពីរ​៖ កម្ពុជា​រក្សា​ជម្រើស​ដំបូង​របស់ខ្លួន​ដដែល​
11, Jun 2019 , 10:41 pm        
រូបភាព
ឆេង ម៉េង, គួច សុគម្ភៈ និងសេត រ៉ស៊ីប រក្សាស្ថិតក្នុងបញ្ជីជម្រើស១១នាក់ដំបូង ដូចកីឡាករ៩រូបទៀត
ឆេង ម៉េង, គួច សុគម្ភៈ និងសេត រ៉ស៊ីប រក្សាស្ថិតក្នុងបញ្ជីជម្រើស១១នាក់ដំបូង ដូចកីឡាករ៩រូបទៀត
ដោយ: ថ្មីៗ
សមាសភាព​១១​នាក់​ដំបូង​របស់​កម្ពុជា ត្រូវបាន​រក្សា​ដដែល​ដូច​កាលពី​ជំនួប​ជើង​ទីមួយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ថ្ងៃទី​៦ ខែមិថុនា ដែល​កម្ពុជា​បាន​យកឈ្នះ​ប៉ា​គី​ស្ថាន ២-០​។ ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​បឋម World Cup នា​រាត្រី​នេះ ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Hamad bin Khalifa Stadium ក្រុង​ដូ​ហា ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​យក​ធ្វើជា​ទឹកដី​។​



​ជម្រើសជាតិ​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប, សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ប្រាក់ មុនី​ឧ​ត្ត​ម​, អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា​, អ៊ុក សុវណ្ណ​, ឆេង ម៉េង​, កែវ សុខ​ផេង​។​

​ជម្រើស​ដំបូង​ប៉ា​គី​ស្ថាន​៖ Yousuf Butt (​អ្នកចាំទី​), Umar Hayat, Zesh Rehman, Rahis Nabi, Muhammad Riaz, Adnan Mohammad Yaqoob, Ali Uzair, Mehmood Khan, Yaqoob Butt, Ahmed Faheem, Hassan Bashir។



Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com