ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្មានអ្វី​ពិបាក​ឡើយ​! ក្បាលពោះ​រាបស្មើ​ឆាប់រហ័ស ជាមួយ​អាហារ​ទាំងនេះ​
12, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថា​តើន​រណា​ទៅ​មិន​ចង់បាន​ក្បាលពោះ​រាបស្មើ​រាង​ស្លី​ម​ស្រស់ស្អាត​នោះ​? ការជ្រើសរើស​អាហារ​ត្រឹមត្រូវ​អាចជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ឆាប់រហ័ស​ដោយ​មិន​បង្ក​ផលប៉ះពាល់​ណាមួយ​ចំពោះ​សុខភាព​។ ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ជួយ​ឱ្យ​អ្នក​ឆាប់​ទទួលបាន​ក្បាលពោះ​រាបស្មើ​?


 
​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖
 
១. គ្រាប់​ធញ្ញជាតិ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ ជាតិ​សរសៃ ព្រមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ខ្ពស់​ដែល​ជួយ​ក្នុងការ​សម្រក​ទម្ងន់​បាន​យ៉ាង​ប្រសើរ​។ វា​ជួយ​ទប់ស្កាត់​ចំណង់​អាហារ​និង​ជួយ​ឲ្យ​ឆ្អែត​បានយូរ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
២. តែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A B B5 D C E H និង K ព្រមទាំង​ម៉​ង់​កា​ណែ​ស និង​ជាតិ​រ៉ែ​ដទៃទៀត រួមបញ្ចូល​ទាំង chromium ជាតិ​ស័ង្កសី និង​សេ​លេ​ញ៉ូ​ម ព្រមជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​និង​កាឡូរី​បាន​ឆាប់​។ ការទទួល​ទាន​តែ​បៃតង ៥ ពែង​ក្នុង​មួយថ្ងៃ​អាចជួយ​អោយ​អ្នក​ស្រក​ទម្ងន់​បាន​ច្រើនជាង​ធម្មតា​ទ្វេដង​។​
 
៣. ផ្លែ​បឺ​រ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ប្រូតេអ៊ីន ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​ចាំបាច់​ជាច្រើន​ពិសេស​កំឡុងពេល​អ្នក​ព្យាយាម​សម្រក​ទម្ងន់​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់ oleic ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត និង​បានយូរ​ផងដែរ​។​
 
៤. ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លីវ​មាន​ផ្ទុក​ជាតិ​ខ្លាញ់ monounsaturated  ដែល​អាច​កាត់បន្ថយ​ក​ម្រិ​តនៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ប្រេង​អូ​លីវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៥. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ប្រូតេអ៊ីន សារធាតុ astaxanthin និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​ឆាប់ និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ដោយ​មិន​បន្ថែម​ជាតិ​ខ្លាញ់​។​
 
៦. ខ្ញី​
 
​ខ្ញី​មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ​និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​។ ការទទួល​ទាន​ខ្ញី ឬ​ទឹក​ខ្ញី​នៅពេល​ព្រឹក​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​គួរឱ្យកត់សម្គាល់​។​
 
៧. ចេក​
 
​ចេក​ក៏​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ផងដែរ​ដោយ​វា​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សារធាតុចិញ្ចឹម​សំខាន់ៗ​ខ្ពស់​។ លើសពីនេះទៅទៀត ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​កម្រិត​ល្បឿន​ត្រឹមត្រូវ​នៃ​ការរំលាយ​អាហារ​។ ការទទួល​ទាន​ចេក​ត្រឹម​តែមួយ​ផ្លែ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ថែមទាំង​អាចជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ទល់លាមក​ទៀតផង​។​
 
៨. ល្ពៅ​

​ល្ពៅ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​ពន្យឺត​ការរំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។ ជាតិ​សរសៃ​នៃ​ល្ពៅ​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យមាន​សុខភាព​ល្អ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បញ្ចុះទម្ងន់​។​លើសពីនេះទៅទៀត ល្ពៅ​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ជួយ​កម្ចាត់​ជាតិ​អំបិល​និង​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាងកាយ​កាត់បន្ថយ​ការ​ហើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com