ជាតិ
ត្រី​កាហែ​លឿង​
12, Jun 2019 , 8:39 pm        
រូបភាព
​ត្រី​កាហែ​លឿង​។ រូបភាព​៖ Phanara Thach / ffish.asia
​ត្រី​កាហែ​លឿង​។ រូបភាព​៖ Phanara Thach / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប វា​រស់នៅក្នុង​ទន្លេធំៗ មធ្យម ស្ទឹង អូរ ប្រឡាយ តំបន់​វាលទំនាប​លិច​ទឹក និង​ទន្លេមេគង្គ​។​

 
​ត្រី​កាហែ​លឿង មានឈ្មោះ​វិទ្យាសាស្ត្រ (Barbonymus schwanenfeldii) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Tinfoil barb មាន​ប្រវែង​ដងខ្លួន​អតិបរមា ៣៥ ស​.​ម​។ វា​ធ្វើចរាចរ​ផ្លាស់​ទី​ចុះមក​តំបន់​វាលទំនាប​លិច​ទឹក ព្រៃ​លិច​ទឹក​ដែលជា​ទីកន្លែង​គ្មាន​ចរន្តទឹក​ហូរ ដើម្បី​ពង​-​កូន ចាប់ពី​ខែសីហា ដល់​ខែ កក្កដា ដោយ​បណ្តែត​ក្នុង​ទឹក​។ ត្រី​កាហែ​ក្រហម ជា​ប្រភេទ «​តិណាសី​» ពោលគឺ​ប្រភេទ​ត្រី​ស៊ី​រុក្ខជាតិ វារិ​ជាតិ​ភាគច្រើន​។ ប៉ុន្តែ ម្តងម្កាល វា​ស៊ី​សត្វល្អិត ជន្លេន កូន​ត្រី កូន​ក្តាម កំពឹស ជា​អាហារ​ផងដែរ​។​
 
​ត្រី​កាហែ​លឿង ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ការបាត់បង់​ព្រៃ​លិច​ទឹក ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ និង​ប្រភេទ​ផ្សេងទៀត​នាពេល​បច្ចុប្បន្ន​។​

© រក្សាសិទ្ធិដោយ thmeythmey.com