ជាតិ
រដ្ឋមន្ត្រី​វប្បធម៌​៖ នៅ​តំបន់ហាមឃាត់ កុំ​និយាយ​រឿង​អ្នកមានអំណាច ឬ​អត់​អំណាច សំណង់​ខុសច្បាប់​ត្រូវតែ​រើ​ចោល​
13, Jun 2019 , 1:59 pm        
រូបភាព
​សៀមរាប​៖ សំណង់​ខុសច្បាប់​នៅតែ​បញ្ហា​ចម្បង​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៅ​តំបន់ហាមឃាត់​ឬ​តំបន់​បេតិកភណ្ឌ​ដែល​ត្រូវបាន​ការពារ​។ មានការ​រិះគន់​នាពេល​កន្លងមក ថា​ការសង់​សំណង់​ខុសច្បាប់​ទាំងនេះ​មាន​ភាព​ធូររលុង​សម្រាប់​អ្នកមានអំណាច តែ​រិត​ត្បិត​សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា​។ ត្រង់ចំណុច​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ភឿង ស​កុ​ណា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« នៅ​តំបន់ហាមឃាត់​អត់​មាននិយាយ​រឿង​អ្នកមានអំណាច​ឬ​អ្នក​អត់​អំណាច​ទេ គឺថា​អ្វីដែល​សាងសង់​ខុសច្បាប់ ត្រូវតែ​ធ្វើការ​រុះរើ​»​។​

 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក​ស្រី​រដ្ឋ​មន្ត្រី​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បច្ចេកទេស​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣២ នៅ​រសៀល​ថ្ងៃទី​១២ មិថុនា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​៖



 
​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ត្រូវបាន​បិទ​បញ្ចប់​ហើយ​បន្ទាប់ពី​ដំណើរការ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ មិថុនា​។ កិច្ចប្រជុំ​នេះ បានសម្រេច​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ដោយ​ក្នុងនោះ​អ្នកជំនាញ​អន្ដរជាតិ​បានឱ្យ​យោបល់​និង​កើត​សរសើរ​ចំពោះ​ការជួសជុល​ប្រាសាទ ដែល​អនុវត្តន៍​តាម​អនុសាសន៍​តាម​អ្នកជំនាញការ​អាដហុក ក៏ដូចជា​ផ្តល់​អនុសាសន៍​បន្ថែម​ចំពោះ​គម្រោង​ថ្មី​ដែល​ធ្វើ​ធ្វើ​។ លោកស្រី ភឿង ស​កុ​ណា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​នេះ ទៅនឹង​អ្វីដែល​សម្រេចបាន​រយៈពេល​២​ថ្ងៃនេះ​៕
 

Tag:
 ភឿង ស​កុ​ណា​
  អាជ្ញាធរ​ជាតិ​អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com