ជាតិ
EDC ផ្អាកអគ្គិសនី ពីថ្ងៃទី១៣-១៦ ក្នុងតំបន់ខ្លះ នៅភ្នំពេញ និងខេត្តកណ្ដាល រូបភាពពីអគ្គិសនីកម្ពូជា
× អគ្គិសនីកម្ពុជា (EDC) នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។
ថ្ងៃទី១៣ នឹងផ្អាកនៅសង្កាត់អូរបែកក្អម សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ សង្កាត់ភ្នំពេញថ្មី សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ព្រៃស (ភ្នំពេញ) និងសង្កាត់កំពង់សំណាញ់ (ខេត្តកណ្ដាល)។
ថ្ងៃទី១៤ នឹងផ្អាកនៅ សង្កាត់ចោមចៅទី១ (ភ្នំពេញ) និង ឃុំឆក់លើនាង ឃុំក្រាំងម្កាក់ ឃុំព្រៃពួច ឃុំលំហាច និងឃុំដំណាក់អំពិល (ស្រុកអង្គស្នួល ខេត្តកណ្ដាល)។
ថ្ងៃទី១៥ នឹងផ្អាកនៅ សង្កាត់ចោមចៅទី១ សង្កាត់ភ្នំពេញថ្មី សង្កាត់អូរបែកក្អម និងសង្កាត់ស្ទឹងមានជ័យទី៣ (ភ្នំពេញ)។
ថ្ងៃទី១៦ នឹងផ្អាកនៅ សង្កាត់សំរោង សង្កាត់ភ្នំពេញថ្មី សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម (ភ្នំពេញ)៕
Tag:
EDC
ផ្គត់ផ្គង់អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com