ជាតិ
សទ្ទានុក្រមឈ្មោះប្រទេស៖ Zimbabwe សរសេរជាភាសាខ្មែរ ថា «ស៊ីមបាវ៉េ»
× «ស៊ីមបាវ៉េ» ជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្វ្រិក ដោយទាំងបារាំង និងអង់គ្លេស សរសេរថា «Zimbabwe»។ សទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានី របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំណត់ឲ្យសរសេរ «ស៊ីមបាវ៉េ» បែបនេះ ដោយកន្លងមក យើងធ្លាប់ឃើញអ្នកខ្លះសរសេរថា «ហ្ស៊ីមបាវេ» «ហ្ស៊ឹមបាវ៉េ» ជាដើម។
រដ្ឋធានីនៃសាធារណអាហ្វ្រិកនេះ មានឈ្មោះថា «ហារ៉ារ៉េ» ដោយក្នុងភាសាបារាំង និងអង់គ្លេស សរសេរថា «Harare» ដូចគ្នាផងដែរ ដោយគ្រាន់តែសំនៀង អានទៅតាមភាសានីមួយៗ។
ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
Tag:
ឈ្មោះប្រទេស
ស៊ីមបាវ៉េ
ហារ៉ារ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com