ជាតិ
បន្ទាយមានជ័យ​៖ លោក ខេង ស៊ុម ជា​ប្រធាន​ក្រុមប្រឹក្សា បក្ស​ខ្មែរ​រួបរួម​ជាតិ​មាន​សមាជិក​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក​
13, Jun 2019 , 10:08 am        
រូបភាព
ដោយ: រួបរួម
​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ អណ​ត្តិ​ទី​៣ បាន​ចូលកាន់​មុខតំណែង​របស់ខ្លួន​ជា​ផ្លូវការ​កម្មវិធី​ផ្លូវការ​មួយ​កាលពី​ថ្ងៃទី​១២ ខែមិថុនា ក្រោម​អធិបតីភាព លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ លោក ខេង ស៊ុម ដែលជា​អតីត​ស្នងការ​នគរបាល​ខេត្ត​មានជ័យ​ផងដែរ​នោះ បាន​ជាប់ឆ្នោត​ជា​ប្រធាន ដោយមាន​សមាជិក​២៣​នាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដូចគ្នា និង​ម្នាក់​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ មាន​ស្ត្រី​៦​នាក់​ផងដែរ​។​

 
​នៅ​បណ្តា​ស្រុក​-​ក្រុង​ទាំង​៩​នៃ​ខេត្តបន្ទាយមានជ័យ​មាន អាសនៈ​សរុប​១៦៩ ក្នុងនោះ​ស្រី​៣៦​នាក់​។ ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​អាសនៈ​សរុប​១៥៩ (​ស្រី​៣៦​នាក់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​សមាជិក​សរុប​៨​នាក់ ក្នុងនោះ ១​នាក់​នៅ​ស្រុក​ភ្នំស្រុក ១​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ២​នាក់​នៅ​ក្រុង​សិរីសោភ័ណ និង​៤​នាក់​នៅ​ស្រុក​ថ្មពួក​។ រីឯ​ហ្វ៊ុនស៊ិនប៉ិច មាន​២​នាក់​នៅ​ក្រុង​សិរីសោភ័ណ ផងដែរ​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​បន្ទាយមានជ័យ​៖

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com