កីឡាអន្តរជាតិ
អន្តរជាតិ
Forbes៖ Messi រក​ចំណូល​ច្រើនជាងគេ​លើ​លោក ខណៈ Ronaldo និង Neymar តាម​ពីក្រោយ​
13, Jun 2019 , 2:46 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បាន​ឡើងទៅ​ជំនួស​កៅអី​ស្តេច​ប្រដាល់​អាមេរិក Floyd Mayweather ក្នុងនាម​អត្ត​ព​លិ​ក​រកចំណូលបាន​ច្រើនជាងគេ​លើ​លោក​ក្នុង​ចំនួន​១២៧​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​រយៈពេល​១២​ខែ​ចុងក្រោយ ដែល​តាម​ពីក្រោយ​ដោយ​គូប្រជែង Cristiano Ronaldo និង Neymar​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី​សេដ្ឋកិច្ច​ដ៏​ល្បីល្បាញ​របស់​អាមេរិក Forbes ដែល​បង្ហាញ​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​ចំនួន​១០០​នាក់​សម្រាប់​ឆ្នាំ​២០១៩​។​

 
Ronaldo ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Juventus ដែល​ឈរ​ចំណាត់ថ្នាក់​ទី​២​រកចំណូលបាន ១០៩​លាន​ដុល្លារ​អាមេរិក ខណៈ​លេខ​៣ Neymar សមាជិក​ក្រុម Paris St-Germain រកបាន​១០៥​លាន​ដុល្លារ​អាមេរិក​។ 
 
​ដោយឡែក​កំពូល​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ Floyd ដែល​រក​ចំណូល​ច្រើន​លើសគេ​កាលពី​ឆ្នាំមុន (២៨៥​លាន​ដុល្លារ​) មិន​ស្ថិតក្នុង​បញ្ជី​សម្រាប់​ឆ្នាំ​នេះឡើយ​។ ផ្ទុយទៅវិញ​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ី Canelo Alvarez ឡើងទៅ​កាន់​លំដាប់​លេខ​៤​ក្នុង​តារាង​ដោយ​រកចំណូលបាន​៩៤​លាន​ដុល្លារ ហើយ​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​អង់គ្លេស Anthony Joshua រកចំណូលបាន​៥៥​លាន​ដុល្លារ​ឈរ​នៅ​លេខ​រៀង​ទី​១៣​។​
 
​កីឡាករ​វាយ​កូន​បាល់ Roger Federer ឈរ​លេខ​រៀង​ទី​៥ រកចំណូលបាន​៩៣.៤​លាន​ដុល្លារ ខណៈ Russell Wilson (​កីឡាករ​បាល់ទាត់​អាមេរិក​), Aaron Rodgers (​កីឡាករ​បាល់ទាត់​អាមេរិក​), LeBron James (​បាល់បោះ​), Stephen Curry (​បាល់បោះ​) និង Kevin Durant (​បាល់បោះ​) ឈរ​នៅ​លំដាប់ Top 10​។​
 
​កីឡាការិនី​វាយ​កូន​បាល់ Serena Williams ជា​អត្ត​ព​លិ​ក​ស្ត្រី​តែ​មួយរូប​ប៉ុណ្ណោះ​ដែលមាន​ឈ្មោះ​ក្នុងចំណោម​១០០​នាក់ ក្នុងនោះ​នាង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦៣ ដែល​រកចំណូលបាន​២៩.២​លាន​ដុល្លារ​។​
 
​អត្ត​ព​លិ​ក​ទាំង​១០០​នាក់ ដែល​មកពី​២៥​ប្រទេស​ផ្សេងគ្នា មាន​ចំណូល​សរុប​ចំនួន​៤​ពាន់​លាន​ដុល្លារ​អាមេរិក កើន​៥​ភាគរយ​កាលពី​ឆ្នាំ​២០១៨​។ អត្ត​ព​លិ​ក​អាមេរិក​មាន​ចំនួន​ច្រើនជាងគេ​រហូតដល់​៦២​នាក់ រីឯ​បារាំង​និង​អេ​ស្ប៉ា​ញ​៥​នាក់ ហើយ​ប្រេ​ស៊ី​ល កាណាដា អាល្លឺម៉ង់ ស៊ែ​ប៊ី វេ​ណេ​ស៊ុយ​អេ​ឡា និង​សាធារណរដ្ឋ​ដូ​មី​នី​កមាន​ចំនួន​២​រូប​ដូចគ្នា​។​
 
​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង​១០០ កីឡាករ​បាល់ទាត់​បាន​បង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ដោយ​ឈរ​កំពូល​តារាង​ទាំង​៣​រូប​តែម្តង​ក្នុងនាម​អត្ត​ព​លិ​ករក​ចំណូល​ខ្ពស់បំផុត (Messi, Ronaldo និង Neymar) ខណៈ​កីឡាបាល់បោះ​មាន​ចំនួន​ច្រើនជាងគេ​ដល់​ទៅ​៣៥​រូប កីឡាបាល់ទាត់​អាមេរិក​ចំនួន​១៩​រូប កីឡា​បេ​ស្ប​ល​១៥​នាក់ និង​កីឡាបាល់ទាត់ ១២​រូប​។​
 
ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​២០​នាក់​ក្នុងចំណោម​១០០ ដែលមាន​ចំណូល​ច្រើនជាងគេ​៖
 
១. Lionel Messi (​បាល់ទាត់​)៖ ១២៧ លាន​ដុល្លារ​អាមេរិក​
២. Cristiano Ronaldo (​បាល់ទាត់​)៖ ១០៩ លាន​ដុល្លារ​អាមេរិក​
៣. Neymar (​បាល់ទាត់​)៖ ១០៥ លាន​ដុល្លារ​អាមេរិក​
៤. Canelo Alvarez (​ប្រដាល់​)៖ ៩៤ លាន​ដុល្លារ​អាមេរិក​
៥. Roger Federer (​វាយ​កូន​បាល់​)៖ ៩៣.៤ លាន​ដុល្លារ​អាមេរិក​
៦. Russell Wilson (​បាល់ទាត់​អាមេរិក​)៖ ៨៩,៥ លាន​ដុល្លារ​អាមេរិក​
៧. Aaron Rodgers (​បាល់ទាត់​អាមេរិក​)៖ ៧៩,៣ លាន​ដុល្លារ​អាមេរិក​
៨. LeBron James (​បាល់បោះ​)៖ ៨៩ លាន​ដុល្លារ​អាមេរិក​
៩. Stephen Curry (​បាល់បោះ​)៖ ៧៩,៨ លាន​ដុល្លារ​អាមេរិក​
១០. Kevin Durant (​បាល់បោះ​)៖ ៦៥,៤ លាន​ដុល្លារ​អាមេរិក​
១១. Tiger Woods (​វាយកូនគោល​)៖ ៦៣,៩ លាន​ដុល្លារ​អាមេរិក​
១២. Ben Roethlisberger (​បាល់ទាត់​អាមេរិក​)៖ ៥៥.៥ លាន​ដុល្លារ​អាមេរិក 
១៣. Lewis Hamilton (​ប្រណាំង​រថយន្ត F1)៖ ៥៥ លាន​ដុល្លារ​អាមេរិក​
១៣. ​Anthony Joshua (​ប្រដាល់​)៖ ៥៥ លាន​ដុល្លារ​អាមេរិក​
១៥. Khalil Mack (​បាល់ទាត់​អាមេរិក​)៖ ៥៥ លាន​ដុល្លារ​អាមេរិក​
១៦. Russell Westbrook (​បាល់បោះ​)៖ ៥៣,៧ លាន​ដុល្លារ​អាមេរិក​
១៧. Novak Djokovic (​វាយ​កូន​បាល់​)៖ ៥០,៦ លាន​ដុល្លារ​អាមេរិក​
១៧. Mike Trout (​បេ​ស្ប​ល​)៖ ៥០,៦ លាន​ដុល្លារ​អាមេរិក​
១៩. Phil Mickelson (​វាយកូនគោល​)៖ ៤៨,៤ លាន​ដុល្លារ​អាមេរិក​
២០. James Harden (​បាល់បោះ​)៖ ៤៧,៧ លាន​ដុល្លារ​អាមេរិក​៕

Tag:
 បាល់ទាត់​
  Forbes
  អត្ត​ព​លិ​
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com