ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក នួន ផា បន្តធ្វើ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល ខណៈ​ហ្វ៊ុនស៊ិនប៉ិច​មាន​សមាជិក​១​នាក់​ថ្នាក់​ខេត្ត និង​៦​នាក់​ថ្នាក់ស្រុក​
13, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ខេត្តកណ្តាល អាណត្តិ​ទី​៣ បាន​ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១២ ខែមិថុនា ក្នុង​ពិធី​ផ្លូវការ​មួយ​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័​ន្ទ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក នួន ផា នៃ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាណត្តិ​ថ្មី ហើយ​ក្នុងចំណោម​សមាជិក​២៦​នាក់​របស់លោក មាន​ស្រី​៥​នាក់​។ លោក ឯម សំអឿន ជា​សមាជិក​តែ​ម្នាក់​គត់​ពី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​តំណែង​ក្រុមប្រឹក្សា​ខេត្តកណ្តាល​។​

 
​សម្រាប់​តំណែង​ក្រុមប្រឹក្សា​ក្រុង ស្រុក ទាំង​១១​ទូទាំង​ខេត្តកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២១៥​អាសនៈ (​ស្រី​៤៤​នាក់​) ខណៈ​ហ្វ៊ុនស៊ិនប៉ិច បាន​៦​អាសនៈ ដោយ​២​នៅ​ស្រុក​លើកដែក និង​៥​ទៀត​នៅ​ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល ស្រុក​អង្គស្នួល និង​ក្រុង​តាខ្មៅ​។​

Tag:
 ​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com