វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលផ្តល់ការបង្រៀនជាចម្បងលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដឹកនាំដោយជនជាតិអាមេរិក។ CamEd ពិតជាមានមោទនភាពជាខ្លាំង ដែលបានបង្ហាត់បង្រៀន អ្នកជំនាញហិរញ្ញវត្ថុ ក្នុងស្រុកតាំងពីឆ្នាំ២០០០។ សាស្ត្រាចារ្យរបស់វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល គឺសុទ្ធតែជាអ្នកដែលមានជំនាញឯកទេសខ្ពស់ ហើយក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។ ពួកយើង បានបណ្តុះបណ្តាលអ្នកជំនាញ មកពីបណ្តាក្រុមហ៊ុន ដែលឈានមុខគេនៅប្រទេសកម្ពុជា ជាច្រើន ដូចជា PwC, KPMG, E&Y, Deloitte,ធនាគារ CANADIA និងធនាគារ ANZ Royal។
CamEd ជាវិទ្យាស្ថានផ្តល់ការបណ្តុះបណ្តាល ACCA ដំបូងគេនៅកម្ពុជា និងជាវិទ្យាស្ថានតែមួយគត់ ដែលមានការទទួលស្គាល់នូវគុណភាព នៃការបណ្តុះបណ្តាលខ្ពស់បំផុតក្នុងកម្រិតជាផ្លាទីនីម (Platinum) នៅកម្ពុជា។ កន្លងមកវិទ្យាស្ថាននេះមាននិស្សិត ១២ នាក់រួចមកហើយ ដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក លើការប្រឡងមុខវិជ្ជា ACCA។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ និស្សិតខេមអេដតែងតែទទួលបានពិន្ទុខ្ពស់នៅប្រទេសកម្ពុជា។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះនិស្សិតឆ្នើមប្រចាំខែធ្នូ ឆ្នាំ២០១៨ សម្រាប់កម្មវិធីសិក្សាសញ្ញាបត្រ ជំនាញអ្នកបច្ចេកផ្នែកគណនេយ្យ(CAT)៖
១. លោក ហាន់ សុផានិត ទទួលបាន៧៨ ពិន្ទុ លើផ្នែក កំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ។
២. លោក មិត សុខហុង ទទួលបាន ៨៤ពិន្ទុ លើផ្នែក ការគ្រប់គ្រងពត៌មាន។
៣. កញ្ញា ឡោ ម៉ីលី ទទួលបាន ៨០ពិន្ទុ លើផ្នែ ការរក្សាទុកនូវកំណត់ត្រាហិរញ្ញវត្ថុ។
៤. លោក អ៊ុន សុគន្ធៈ ទទួលបាន ៩៦ពិន្ទុ និងជាចំណាត់ថ្នាក់លេខ៣ លើពិភពលោក លើផ្នែក ការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណាយថ្លៃដើម។
៥. លោក មាង ខឹកឈូ ទទួលបាន ៩៣ពិន្ទុ លើផ្នែក គណនេយ្យហិរញ្ញវត្ថុ។
៦. កញ្ញា តេង សុចាន់ដាលីង ទទួលបាន ៩៣ពិន្ទុ លើផ្នែក គណនេយ្យហិរញ្ញវត្ថុ។
៧. កញ្ញា លឹម គីមមុយ ទទួលបាន ៩៤ពិន្ទុ លើផ្នែក គណនេយ្យគ្រប់គ្រង។
៨. កញ្ញា ផេង សុវណ្ណកណ្ណិកា ទទួលបាន ៧៨ពិន្ទុ លើផ្នែក គោលការណ៍នៃការគ្រប់គ្រង។
៩. លោក នូ មរកត ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើផ្នែក មូលដ្ឋានគ្រឹះនៃសវនកម្ម ជាមួយនឹងពិន្ទុ ៨៨ ពិន្ទុ ។
១០. លោក លូង គីមសេង ទទួលបាន ៩៣ ពិន្ទុ និងជាចំណាត់ថ្នាក់លេខ ៣ លើពិភពលោក លើផ្នែក មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ។
លទ្ធផលដ៏ល្អនេះ ឆ្លុះបញ្ចាំងពីការអប់រំដ៏មានគុណភាព និងជាវិទ្យាស្ថានដែលមានការអប់រំ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ជ្រើសរើសការសិក្សា ACCA និងជំនាញអ្នកបច្ចេកផ្នែកគណនេយ្យ (CAT) នឹងនាំលោកអ្នកឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ និងច្បាស់លាស់។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងផ្ទះលេខ ៦៤ ផ្លូវ ១០៨ រាជធានីភ្នំពេញ ឬតាមទូរសព្ទលេខ ០២៣ ៩៨៦ ៥២២/ ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ និង ០២៣ ៩៨៦ ៩៦១ ។ ចុះឈ្មោះតាមគេហទំព័រ
www.cam-ed.com ៕