ជាតិ
​​​ន​យោ​បាយ​ជាតិ​
សៀមរាប​៖ លោក អុឹង ហឿន បន្ត​តំណែង​ប្រធាន​ក្រុមប្រឹក្សា រីឯ​ខ្មែរ​រួបរួម​ជាតិ​មាន​សមាជិក​១​នាក់​
13, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក អុឹង ហឿន និង​សមាជិក​២៦​នាក់​ទៀត (​ស្រី​៣​នាក់​) បាន​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្នុង​ពិធី​ផ្លូវការ​មួយ​ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ នា​ថ្ងៃទី​១៣ ខែមិថុនា​។ លោក អុឹង ហឿន ក្នុង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា  បន្ត​តំណែង​ជា​ប្រធាន ខណៈ​លោក យុ​ត ពិសិដ្ឋ ជា​សមាជិក​តែ​ម្នាក់​គត់​ដែល​មកពី​កូតា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

 
​ដោយឡែក​នៅ​ស្រុក​-​ក្រុង​ទាំង​១២​ទូទាំង​ខេត្តសៀមរាប​ដែលមាន​២១៦​អាសនៈ (​ស្រី​៣៦​នាក់​) គណបក្ស​ប្រជាជន​កម្ពុជា បាន​២០៥​អាសនៈ គណបក្ស​ខ្មែ​រួបរួម​ជាតិ បាន​៦​អាសនៈ (២​នៅ​ក្រឡាញ់ ១​នៅ​អង្គរជុំ ១​នៅ​សូទ្រនិគម ១​នៅ​ស្រីស្នំ ១​នៅ​វ៉ារិន​) និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​៥​អាសនៈ (២​នៅ​សូទ្រនិគម ២​នៅ​វ៉ារិន ១​នៅ​អង្គរជុំ​)​។​
 
បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​សៀមរាប​៖
 

Tag:
 ​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com