ជាតិ
នយោបាយជាតិ
លោក ឡុង ឈុនឡៃ និងសមាជិក២២នាក់ទៀតចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
× លោក ឡុង ឈុនឡៃ អាយុ៦៩ឆ្នាំ បានចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជាមួយសមាជិក២២នាក់ទៀត (ស្រី៣នាក់) កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីផ្លូវការ ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងតំណែងក្រុមប្រឹក្សាខេត្ត លោក ឡុង ឈុនឡៃ និងសមាជិកទាំងអស់សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា។ តែសម្រាប់អាសនៈនៅក្រុមប្រឹក្សាក្រុង-ស្រុក គណបក្សខ្មែររួបរួមជាតិ ទទួលបាន១អាសនៈនៅស្រុករលាប្អៀរ។ នៅស្រុក-ក្រុងទាំង៨ គណបក្សប្រជាជនកម្ពុជា ទទួលបាន១៣៩អាសនៈក្នុងចំណោម១៤០អាសនៈ។
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៣ ឆ្នាំ២០១៩ ប្រចាំខេត្តកំពង់ឆ្នាំង៖
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com