អត្ថបទពាណិជ្ជកម្ម
ថ្ងៃ​សៅរ៍​នេះ មានការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Rule of Survival ឈ្នះ​រង្វាន់​ពិសេស​ពី OPPO
13, Jun 2019 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
ទីបំផុត​សមរភូមិ​គ្រាប់កាំភ្លើង​តាម​អ៊ីនធឺណិត​នៃ​ការប្រកួត​លេង​ហ្គេម​អន​ឡាញ Rule of Survival បាន​ឈានចូល​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នេះ ដែល​នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ផ្សារ​ទំនើប AEON Mall SEN SOK (​ជាន់​ទី​បី​) ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ចង់ដឹងថា​ន​ណាខ្លះ​ជា​អ្នកមាន​សំណាង​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ទទួលបាន​ប្រាក់សុទ្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ការឧបត្ថម្ភ​បន្ថែម​ពី​ក្រុមហ៊ុន OPPO ជាពិសេស​ចំពោះ​ក្រុម​អ្នកឈ្នះ​អាចនឹងទទួល​បាន​ទូរ​សព្ទ​ដៃ​ស៊េរី​ទំនើប​ដ៏​ថ្មី​សន្លាង​ជាច្រើន​គ្រឿង​ពី​ក្រុមហ៊ុន OPPO ដែលជា​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ដែល​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។
 
​ការរង់ចាំ​របស់លោក​អ្នក​បានមក​ដល់​ហើយ​នៅពេលនេះ សូម្បី​យើងខ្ញុំ​ក៏​ចង់ដឹង​ដែរ​ថា​តើន​ណា​ជា​អ្នកទទួល​ជ័យលាភី​ពិតប្រាកដ ក្រោយពី​ការប្រកួត​លេង​ហ្គេម​អន​ឡាញ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​រាប់​សប្តាហ៍​មកហើយ​។ ម្យ៉ាងវិញទៀត ចង់ដឹង​ណាស់​ថា​អ្នកឈ្នះ​នឹង​ទទួលបាន​កាដូ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ព្រោះ​ឮថា​ទូរ​សព្ទ​ស៊េរី​ថ្មីៗ​នេះ ពិតជា​មិនធម្មតា​ទេ កាន់តែ Update កាន់តែ​ទំនើប ឧទាហរណ៍​ដូចជា​ម៉ូ​ឌែ​ល F11 Pro ៣​ពណ៌​ចុង​ក្រោយនេះ បាន Update ខ្លួនឯង​ដោ​យមក​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​កប់​ស៊េរី​តែម្តង ដែលមាន RAM 6GB និង ROM 128GB វា​មាន​ថាមពល​ថ្ម 4000mAh ជា​ប្រភេទ​ទូរ​សព្ទ​កាន់​ថ្ម​បានយូរ មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ជំនាន់ 3.0 អាច​លេង​ហ្គេម​អន​ឡាញ​បាន​រយៈពេល​យូរ​ជាង​ទូរ​សព្ទ​ធម្មតា មិន​ងាយ​អស់​ថ្ម មិនចាំបាច់​ប្រើ​ឆ្នាំង​សាក​ទូរ​សព្ទ ឬ Power Bank ពេល​កំពុង​លេង​ហ្គេម​ឡើយ​។ 


 
​លើសពីនេះ ប្រភេទ​ស្មា​ត​ហ្វូ​ម៉ូ​ឌែ​ល​នេះ វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​ជួយ​ដល់​ការលេង​ហ្គេម​អន​ឡាញ​របស់លោក​អ្នក​បាន​កាន់តែ​រលូន មិនមាន​ភាព​ទាក់ ឬ ស្អិត​ឡើយ​។ វាស​មាន​អេក្រង់​លាត​ពេញ 6.5 Inch  កម្រិត FHD+ កាន់តែ​ធំ កាន់តែ​ត្រជាក់​ភ្នែក មិន​រំខាន​ដល់​អារម្មណ៍​លោកអ្នក​ឡើយ​។ ដូច្នេះ​នៅចាំ​អី​ទៀត ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា ចាប់ពី​ម៉ោង​១​រសៀល រហូតដល់​ម៉ោង​៨​យប់ នៅ AEON Mall SEN SOK លោកអ្នក​អាច​ទៅ​ចូលរួម​ទស្សនា​ដោយ​សេរី ហើយ​ចំពោះ​លោកអ្នក​ដែលមាន​មិត្តភក្តិ ឬ បងប្អូន ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ កុំ​ភ្លេច​ណា ទៅ​ជួយ​លើកទឹកចិត្ត​គ្នា​ផង កុំ​ឲ្យ​ឱកាសល្អៗ​បែបនេះ​រំលង​ផុត​ឲ្យ​សោះ លេង​ហ្គេម​អន​ឡាញ ជាមួយ OPPO  បាន​ទាំង​សប្បាយ បាន​ទាំង​ប្រាក់រង្វាន់ បាន​ទាំង​ទូរ​សព្ទ​ដោយ​ឥតគិតថ្លៃ រក​ឯណា​បាន​លោក​ព្រះ ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com