ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីសាធារណការ ចុះមើលផ្ទាល់ឃើញ ផ្លូវជាតិលេខ៣ ខូចបណ្ដើរៗ ខណៈកំពុងសាងសង់ ស៊ុន ចាន់ថុល ចុះទៅពិនិត្យផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់ (រូបពីក្រសួងសាធារណការ)
× ក្រោយចុះពិនិត្យនាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញថា ផ្លូវជាតិលេខ៣ ពីទីរួមខេត្តកំពត ទៅកាន់វាលរិញ ចាប់ផ្ដើមខូចជាបណ្ដើៗហើយ ខណៈការសាងសង់មិនទាន់រួចរាល់នៅឡើយ។
លោក ស៊ុន ចាន់ថុល បាននិយាយថា៖«យើងទទួលបានព័ត៌មានតាមហ្វេសប៉ុក ប្រជាពលរដ្ឋរាយការណ៍ថាផ្លូវទើបអ៊ុតហើយសោះ ឃើញមានសំប៊ុកមាន់ មានមែន ជិះអម្បាញ់មិញនេះមានចង់១០កន្លែងហើយ។ យើងមិនទទួលយកទេ ទាល់តែរៀបចំឲ្យបានល្អ ត្រឹមត្រូវ ទើបយើងទទួលយកផ្លូវពីក្រុមហ៊ុនសាងសង់»។
តាមរយៈការផ្ទាយផ្ទាល់ក្នុងទំព័រហ្វេសប៉ុកផ្លូវការបស់ក្រសួងសាធារណការ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសងនេះ មានប្រវែងជាង៥៤គីឡូម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ AC ដោយចំណាយថវិកាប្រមាណ១២លានដុល្លារ ដែលជាប្រាក់កម្ចីពីធនាគារពិភពលោក។
គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមងហ៊ុនចិន CRBC ជាអ្នកសាងសាង់ ដែលគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ៕ Tag:
ស៊ុន ចាន់ថុល
ផ្លូវជាតិលេខ៣
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com