កីឡាអន្តរជាតិ
អន្តរជាតិ
EPL រដូវកាល ២០១៩-២០៖ Man Utd បើកឆាកប៉ះ Chelsea រីឯ Man City ជួប West Ham
× កាលវិភាគការប្រកួតក្របខណ្ឌ Premier League ពេញមួយរដូវកាល ២០១៩-២០ ចេញជាផ្លូវការហើយដោយក្នុងនោះ Liverpool នឹងស្វាគមន៍ Norwich City សម្រាប់ជំនួបដំបូងគេបង្អស់នៅថ្ងៃទី៩ ខែសីហា។ Manchester United និង Chelsea ត្រូវបានចាត់ទុកថាជាការប៉ះគ្នាដ៏ធំសម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី។
ម្ចាស់ជើងឯកឆ្នាំចាស់ Manchester City ត្រូវធ្វើដំណើរទៅកាន់ទឹកដី West Ham សម្រាប់ជំនួបបើកឆាកដើម្បីការពារតំណែងជើងឯករបស់ខ្លួន ស្របពេលដែលក្រុមទើបឡើងពីក្របខណ្ឌទី២ Championship ចំនួនពីរ Aston Villa និង Sheffield United ត្រូវតតាំងជាមួយ Tottenham Hotspur និង Bournemouth។
អ្វីដែលពិសេសបំផុតនោះ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រសម្រាប់លីគកំពូលអង់គ្លេស ដែលក្លិបទាំងអស់នឹងទទួលបានការសម្រាកនៅពាក់កណ្តាលរដូវកាលដ៏ខ្លី ពោលគឺនៅក្នុងខែកុម្ភៈ។
ការសម្រាកគឺមានរយៈពេលលើសពីពីរសប្តាហ៍។ ដូច្នេះនឹងមានចំនួន៥ប្រកួតប៉ុណ្ណោះនៅចុងសប្តាហ៍ ហើយ៥ប្រកួតផ្សេងទៀតនឹងធ្វើនៅចុងសប្តាហ៍បន្ទាប់ទៀត។
សម្រាប់ប្រកួតបើកឆាករដូវកាលរដូវកាល ២០១៩-២០ គូពិសេសជាងគេគឺជំនួបរវាងបិសាចក្រហម Man Utd ជាមួយម្ចាស់ជើងឯក Europa League តោខៀវ Chelsea នៅថ្ងៃទី១១ ខែសីហា៕
© រក្សាសិទ្ធិដោយ thmeythmey.com