អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A10 ខ្លឹម​ជាង​មុន ខ្លាំង​ជាង​មុន ជាមួយ​តម្លៃ​កាន់តែ​ពិសេស​ជាង​មុន​!
14, Jun 2019 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ១៤ ខែមិថុនា ២០១៩៖ ធានាថា​ខ្លឹម និង​ខ្លាំង​ជាមុន ជាមួយ Samsung Galaxy A10 ក្នុងការ​កំសាន្ត​,​កីឡា​និង​លេង​Facebook ដោយ​ភ្ជាប់​មកជា​មួយ អេក្រង់​ធំ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ដំណើរការ​លឿន កាមេរ៉ា​ច្បាស់ ស្កេ​ន​ផ្ទៃមុខ​ដើម្បី​ដោះ​សោរ និង​លក្ខណៈ​អស្ចារ្យ​ជាច្រើន​ទៀតផង​ដែរ ហើយ​បើ​តម្លៃ​វិញ​គឺ​ម៉ា​អេ​ម​ម៉​ង ត្រឹមតែ​១៣៩​ដុល្លារ​អាមេរិក តែប៉ុណ្ណោះ​!
 
Samsung Galaxy A10 គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង​ដែល​បំពាក់​នូវ​លក្ខណៈពិសេស​ជាច្រើន​ដែល​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​នឹកស្មាន​មិន​ដល់​បើ​ធៀប​ទៅនឹង​តម្លៃ​នោះ​។​


 
​អេក្រង់​៖
 
​ទូរស័ព្ទ Samsung Galaxy A10  មាន​រូបរាង​ស្តើង និង​បំពាក់​នូវ​អេក្រង់ HD Super AMOLED ទំហំ​6.2 អ៊ី​ញ​ដ៏​ធំ​ច្បាស់​ល្អ ដែល​នូវ​កម្រិត​រូបភាព និង​ពណ៌​ច្បាស់​ដូច​ធម្មជាតិ ដែលជា​ដៃគូ​ដ៏​ឥតខ្ចោះ​សម្រាប់​ការ​ទស្សនា​វីដេអូ លេង​ហ្គេម ។ 
 
​មេម៉ូរី​៖
 
​អ្នកប្រើប្រាស់​អាច​ផ្ទុក​ឯកសារ​ផ្សេងៗ​ជាច្រើន នៅក្នុង Galaxy A10 ព្រោះ​ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​នូវ​មេម៉ូរី​ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ RAM ទំហំ 2GB ហើយ​អាច​បន្ថែម​មេម៉ូរី​បន្ថែម Micro SD បាន​រហូតដល់ 512GB ។​
 
​ប្រ​ព័​ន្ទ​ដោះ​សោ​សុ​វត្តិភាព​៖
 
​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​ស្គេ​ន​មុខ ដើម្បី​ដោះ​សោ​ទូរស័ព្ទ​បាន​កាន់តែ​រហ័ស ងាយស្រួល និង​ទាន់សម័យ​។​
 
​សម្រាប់​អតិថិជន​ទាំងអស់​ដែលមាន​បំណង​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​ទំនើប​ទាន់សម័យ និង​មិន​ចំណាយ​ច្រើន​នោះ​ខ្ញុំ​សូម​ណែនាំ Samsung Galaxy A10 គឺជា​ជម្រើស​ដ៏​ល្អ​បំផុត និង​ជា​ជម្រើស​ទី​១​សម្រាប់​លោកអ្នក​! 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ ១៨០០ ២០ ៣២៣២៕

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com