ជាតិ
២៥ខេត្ត/រាជធានី
​​​ន​យោ​បាយ​ជាតិ​
ឧ​ត្ត​រ​មានជ័យ​៖ លោក ស៊ី ប្រា​សិទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ហើយ​សមាជិក​ម្នាក់​ជា​កូតា​ខ្មែរ​រួបរួម​ជាតិ​
14, Jun 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស កាលពី​ថ្ងៃទី​១៣ ខែមិថុនា បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​ឧ​ត្ត​រ​មានជ័យ អាណត្តិ​ទី​៣​។ លោក ស៊ី ប្រា​សិទ្ធ អតីត​អភិបាលរង​ខេត្ត ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា ដោយមាន​សមាជិក​១៨​នាក់ (​ស្រី​៥​នាក់​)​។ លោក រឿង ហាំ ជា​សមាជិក​តែ​ម្នាក់​គត់​ពី​កូតា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខណៈ​អ្នក​ផ្សេងទៀត ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​។​



​សម្រាប់​អាសនៈ​ទាំង​៧៧ (​ស្រី​១២) នៅ​បណ្តា​ក្រុង​-​ស្រុក ទាំង​៥​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៧៤​អាសនៈ ហើយ​៣​អាសនៈ​ទៀត បាន​ទៅលើ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ក្នុងនោះ ២​នៅ​ស្រុក​អន្លង់វែង និង​១​នៅ​ស្រុក​ចុងកាល់​។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​៖
https://www.necelect.org



Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com