ជាតិ
​​​ន​យោ​បាយ​ជាតិ​
រតនគិរី​៖ លោក ណាប់ ប៊ុនហេង បន្ត​អណ​ត្តិ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រីឯ​ខ្មែរ​រួបរួម​ជាតិ​ឈ្នះ​១​នៅ​ខេត្ត និង​៥​នៅ​ស្រុក​
14, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ណាប់ ប៊ុនហេង និង​សមាជិក​១៨​នាក់ (​ស្រី​២​នាក់​) បាន​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ខេត្តរតនគិរី ក្នុង​ពិធី​ដែល​រៀបចំ​ក្រោម​អធិបតីភាព​លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។ លោក ណាប់ ប៊ុនហេង និង​សមាជិក​១៧​នាក់​ទៀត មកពី​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោក ស្រី សំអាត មកពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

 
​ក្នុងចំណោម​អាសនៈ​ទាំង​១១៥ (​ស្រី​៤​នាក់​) នៅ​ស្រុក​-​ក្រុង​ចំនួន​៩​នៅ​ខេត្តរតនគិរី គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​១១០​អាសនៈ ខណៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​៥​អាសនៈ ដែល​ក្នុងនោះ ២​នៅ​ក្រុង​បាន​លុង ២​នៅ​ស្រុក​កូន​មុំ និង​១​នៅ​ស្រុក​លំផាត់​។​
 
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​រតនគិរី​៖
 

Tag:
 ​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com