ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលចំណូលពីពន្ធដារបានជាង១,៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩
× ភ្នំពេញ៖ ចាប់ពីខែមករា-ឧសភា កម្ពុជាទទួលបានចំណូលពីការប្រមូលពន្ធដារសរុប ៥៣៤៣,៣៩ពាន់លានរៀល (ប្រមាណ ១ ៣៣៥,៨៥លានដុល្លារ) ស្មើនឹង ៥៨,៣៧ភាគរយ នៃផែនការប្រចាំឆ្នាំ។ ទំហំទឹកប្រាក់នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គឺកើនឡើងជិត២៨ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣មិថុនា។
ដោយឡែកចំណូលពន្ធដារប្រចាំខែឧសភាវិញ កម្ពុជាទទួលបានជាង៧៤៣ពាន់លានរៀល (ប្រមាណ ១៨៥លានដុល្លារ) ហើយធៀបនឹងចំណូលពន្ធប្រចាំខែឧសភា ក្នុងឆ្នាំ២០១៨ គឺកើនជាង៣៨ភាគរយ៕
Tag:
ជាតិ
សេដ្ឋកិច្ច
ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com