ជាតិ
សង្គមជាតិ
ហេតុអ្វីជប៉ុនរីកចម្រើន? លោកឯកអគ្គរាជទូតឆ្លើយយ៉ាងខ្លីថា «ធនធានមនុស្ស»!
× ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានឆ្លើយតបទៅនឹងសំណួររបស់ពលរដ្ឋកម្ពជាដែលបានសួរលោកថា ហេតុអ្វីបានជាប្រទេសជប៉ុនមានការអភិវឌ្ឍ? លោក Horinouchi Hidehisa បានឆ្លើយយ៉ាងខ្លីថា «ធនធានមនុស្ស»។
លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានបកស្រាយតាមរយៈ«វិឌីអូ ៦០វិនាទីពីលោកទូតជប៉ុន» ថា ពលរដ្ឋកម្ពុជាតែងតែសួររូបលោកទាក់ទងទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។ ឆ្លើយតបទៅនឹងសំណួររបស់ពលរដ្ឋកម្ពុជាលោកបានឆ្លើយថា ៖« ខ្ញុំតែងតែឆ្លើយតបវិញថាដោយសារធនធានមនុស្ស»។
ដោយសារតែចង់ជួយឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដែរនេះ ទើបរដ្ឋាភិបាលជប៉ុនតែងតែផ្តល់ជំនួយភាគច្រើន បានផ្ដោតសំខាន់ទៅលើវិស័យអប់រំ។ ជាក់ស្ដែងថ្មីនេះ ជប៉ុនបានផ្ដល់ជំនួយលើគម្រោងវិទ្យាស្ថានគរុកោសល្យ ដែលនឹងផ្តល់ការអប់រំរយៈពេល៤ឆ្នាំតាមស្តង់ដាអន្តរជាតិដល់សិស្សកម្ពុជា ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីឲ្យក្លាយជាគ្រូបង្រៀនបឋមសិក្សា និងអនុវិទ្យាល័យជាដើម។ នេះជាការបញ្ជាក់របស់ទូតជប៉ុនប្រចាំកម្ពុជា។
លោក Horinouchi Hidehisa បាននិយាយថា៖«ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជានឹងសម្រេចបាននូវការអភិវឌ្ឍន៍បន្ថែមទៀតតាមរយៈធនធានមនុស្សកម្ពុជា»៕
© រក្សាសិទ្ធិដោយ thmeythmey.com