ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
CDC អនុម័ត​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​នៅ​ភ្នំពេញ និង​កំពង់ស្ពឺ ដែល​នឹង​ផ្តល់​ការងារ​ជាង​៣០០០​កន្លែង​
14, Jun 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​បី ដែលមាន​ទុនវិនិយោគ​សរុប​១២,៧​លាន​ដុល្លារ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​អំបោះ រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ​។ តាមរយៈ​ក្រុមហ៊ុន​ទាំងបី​នេះ នឹង​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា បាន​ជាង​៣០០០​កន្លែង​ផងដែរ​។​
 
​ក្រុមហ៊ុន​ទាំងបី​នោះ​ដែល​CDC​បានអនុម័ត និង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ រួមមាន​៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT និង​ក្រុមហ៊ុន​XINLONGTAI (CAMBODIA) INDUSTRIAL គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT មាន​ទុនវិនិយោគ​៣,៤​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រុមហ៊ុន​XINLONGTAI (CAMBODIA) INDUSTRIAL គ្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ​សម្រាប់​នាំចេញ ជាមួយ​ទុន ៦​លាន​ដុល្លារ នៅ​ខណ្ឌដង្កោ​។ 
 
​ដោយឡែក ក្រុមហ៊ុន CAPITAL GARMENTS CO., LTD គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅក្នុង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជាមួយ​ដើមទុន​វិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​៕ 
 

Tag:
 រោងចក្រ​
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com