ជាតិ
លោក សំ សារី​ន បន្ត​តំណែង​ក្រុមប្រឹក្សា​ខេត្ត​កែប ដោយមាន​សមាជិក​១៤​នាក់​
15, Jun 2019 , 1:59 pm        
រូបភាព
​លោក សំ សារី​ន បន្ត​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ដោយ​សមាជិក​ទាំង​១៤​រូប (​ស្រី​១​នាក់​) សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដូចគ្នា​។ ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្ត​កែប អាណត្តិ​ទី​៣​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ។​

 
​ខេត្ត​កែប ដែលមាន​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ មាន​អាសនៈ​សរុប​ចំនួន​២៦ (​ស្រី​៤​នាក់​) ដោយ​សមាជិក​ទាំងអស់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក អ៊ិន ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុងកែប រីឯ​លោក កៅ គី ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ដំណាក់​ចង្អើរ ដោយ​មូលដ្ឋាន​នីមួយៗ មាន​ស្ត្រី​២​នាក់​ជា​សមាជិក​។​
​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំខេត្ត​កែប​៖

 
 

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com