ជាតិ
អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន DKSH Cambodia និង​ក្រុមហ៊ុន​អាហា​រូ​ប្ថ​ម្ភ Abbott បានរៀបចំ សន្និសីទ​មួយ​ស្តីអំពី «​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​និង​ប្រព័ន្ធ​ការពារ​ក្នុងពេល​ដំបូង​នៃ​ជីវិត​»
16, Jun 2019 , 12:33 pm        
រូបភាព
ដោយ: ថ្មីៗ
DKSH គាំទ្រ​ដោយ​ក្រុមហ៊ុន​អាហា​រូ​ប្ថ​ម្ភ Abbott ថ្មីៗ​នេះ​បានរៀបចំ​សន្និសីទ​ស្តីអំពី “​សារៈសំខាន់​នៃអាហារូបត្ថម្ភ​និង​ប្រព័ន្ធ​ការពារ​ក្នុងពេល​ដំបូង​នៃ​ជីវិត​”

​ភ្នំពេញ​, ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2019 - ក្រុមហ៊ុន DKSH Cambodia បានរៀបចំ​សន្និសីទ​មួយ​ស្តីអំពី “​សារៈសំខាន់​នៃ អាហារូបត្ថម្ភ​និង​ប្រព័ន្ធ​ការពារ​ក្នុងពេល​ដំបូង​នៃ​ជីវិត​” នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ។ សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការយល់ដឹង​ពី​របកគំហើញ​ថ្មី នៃ 2'-FL  HMO ( 2 - អេ​ហ្វ - អិ​ល - អេ​ច - អេ​ម - អូ ) និង​នុយក្លេអូទីត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​និង​ការ​អភិ​វ​ឌ្ឃ​ន៏​ការយល់ដឹង​។​
 
​សាស្ត្រាចារ្យ​រង​វេជ្ជ​. Sungkom Jong-pi-put-va-nich ប្រធាន​ផ្នែក​អាហារូបត្ថម្ភ​កុមារ​នៅ​សកល​វិទ្យាល័យ Chulalungkorn បាន​ថ្លែង​នៅក្នុង​បទ​បង្ហាញថា “HMOs (​អេ​ច - អេ​ម - អូ​) គឺជា​សមាសធាតុ​ដ៏​រឹងមាំ និង​មាន​ច្រើន​បំផុត បន្ទាប់ពី​ស្ករ​ឡាក់​តូ​ស និង​ជាតិ​ខ្លាញ់​។ ក្នុងចំណោម HMOs (​អេ​ច - អេ​ម - អូ​) សំខាន់ៗ ២០​ប្រភេទ HMO (​អេ​ច - អេ​ម - អូ​) ចម្បង​មួយ​ដែល​ហៅថា 2 '-fucosyllactose ឬ 2'-FL (2 - អេ​ហ្វ - អិ​ល​) គឺជា HMO (​អេ​ច - អេ​ម - អូ​) ដែលមាន​ចំនួន​ច្រើន​បំផុត​។ វា​ជា HMO ដែល​ត្រួវបាន​សិក្សា​ច្រើនជាងគេ​។​


 
​លោក​បណ្ឌិត Li Fei ដែលជា​ថ្នាក់ដឹកនាំ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​អាហា​រូ​ប្ត​ម្ភ​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្នែក​អាហា       រូប​ត្ថ​ម្ភ​នៃ​ក្រុមហ៊ុន Abbott បាន​ថ្លែង​ក្នុង​បទ​បង្ហាញថា “HMOs (​អេ​ច - អេ​ម - អូ​)  គឺជា​សារជាតិ​ផ្សំ​ពិសេស​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ការពារ ដែល​ធន់​នឹង​ការរំលាយ​អាហារ​ដោយ​អង់ស៊ីម​ក្រពះ​ពោះវៀន​របស់​មនុស្ស និង​ត្រូវបាន​ផ្អាប់​ទុក​ក្នុង​ពោះវៀនធំ​សំរាប់​ប្រើប្រាស់​ដោយ​បាក់តេរី​ល្អ​ដូចជា ប្រ៊ី​បាយ​អូ​ទិច​ដែរ​។ តាម​ការសិក្សា​បែប​វេជ្ជសាស្ត្រ​បង្ហាញថា​ភាគច្រើន​នៃ​សារធាតុ​HMO (​អេ​ច - អេ​ម - អូ​) គឺជា 2'-FL (2 - អេ​ហ្វ - អិ​ល​)  នេះហើយ​ដែលជា​HMO (​អេ​ច - អេ​ម - អូ​)  ទីមួយ​ដែល​ជួយ ពង្រឹង​ការលូតលាស់​នៃ​ប្រព័ន្ធ​ការពារ​របស់​ក្មេង​ដែល​ទប់ទល់​ទៅនឹង​មេរោគ​ដែល​អាច​បង្ក​ជា​ជំងឺ​បាន​។​លើសពីនេះទៅទៀត​មាន​សមាសធាតុ​ផ្សំ​មួយ​ផ្សេងទៀត​ហៅថា នុយក្លេអូទីត ។ នុយក្លេអូទីត ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​របស់​កុមា​រហើយ​ត្រូវបាន​គេ​រកឃើញថា​វា​ជួយ​ដល់​ការផលិត​អង្គ​បដិបក្ខ​និង​ធ្វើអោយ​ប្រព័ន្ធ​ការពារ​របស់​ក្មេង​ឆាប់​ពេញវ័យ ។ HMOs (​អេ​ច - អេ​ម - អូ​) និង នុយក្លេអូទីត បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​ដើម្បី​ផ្តល់​ការការពារ​ទ្វេដង​សម្រាប់​កុមារ "


 
​លោក​បណ្ឌិត Li Fei បន្ថែមថា​ប្រព័ន្ធ​ការពារ​រឹងមាំ​ក៏​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ន៏​ខួរក្បាល​ផងដែរ “​នៅពេល​ក្មេង​ឈឺ​ញឹក​ញ៉ាប់​សារជាតិ​ចិញ្ចឹម​និង​ថាមពល​ជាច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​មេរោគ​។ តាម​ការសិក្សា​បង្ហាញថា​ក្មេង​ដែល​ឈឺ​ក្នុង​រយះពេល​១​ឆ្នាំ​ដំបូង​នែ​ជីវិត មាន​សមត្ថភាព​នៃ​ការយល់ដឹង​ខ្សោយ​នៅ​អាយុ​២៤​ខែ និង​នៅ​អាយុ ១៨​ឆ្នាំ​។​


 
Similac Gain IQ និង Similac Gain Kid ជា​រូ​ម​មន្ត​ទឹកដោះគោ​ម្សៅ​ដំបូង​គេ​បង្អស់​លើ​សកលលោក​ដែលមាន​បញ្ចូល​នូវ     2’ –FL HMO ( 2 - អេ​ហ្វ - អិ​ល - អេ​ច - អេ​ម - អូ )  ជាមួយនឹង នុយក្លេអូទីត និង​សារជាតិ​ចិញ្ចឹម​ខួរក្បាល​និង​ប្រព័ន្ធ​ការពារ​រាងកាយ​ផ្សេងទៀត ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ការពារ​រាងកាយ​និង​ទ្រទ្រង់​ទៅដល់​ការយល់ដឹង​”​។​
 
​អំពី​ក្រុមហ៊ុន DKSH
 
DKSH គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ ឈានមុខ​គេ ដោយ​ផ្តោត​សំខាន់​ក្នុង​តំបន់​អាស៊ី​។​ជា​ក្រុមហ៊ុន​ដែល​ជួយ និង បង្កើត​ម៉ាក​យីហោ​ជូន​ដល់​ក្រុមហ៊ុន​ដទៃទៀត  ក្នុងការ​ពង្រីក​អាជីវកម្ម ផ្នែក​គ្រឿង​ឧបភោគបរិភោគ ថែរក្សា​សុខភាព វត្ថុធាតុដើម និង​ផ្នែក​គ្រឿងចក្រ​។ ក្រុមហ៊ុន​មាន​ផ្តល់​សេវា​យា់ង​ច្រើន​រួមមាន​ធនធាន ពត៌មាន​ទីផ្សារ​លំអិត ផ្នែក​លក់​និង​ផ្នែក​ទីផ្សារ​ជំរុញ​ការលក់  ផ្នែក​ចែកចាយ ការ​ដឺ​កជ​ពា្ជ​ូ​ន​ក៏ដូចជា​ផ្តល់​សេវា​ក្រោយ​ការលក់​។ ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា សាធារណៈ​នៅក្នុង​ផ្សារភាគហ៊ុន SIX Swiss Exchange មាន​ទីតាំង​អាជីវកម្ម​នៅក្នុង 35 ទីផ្សារ​និង​មាន​បុគ្គលិក​ជំនាញ​ចំនួន 33,000 នាក់​មាន​ចំណូល​សរុប​ចំនួន 11.3 ពាន់​លាន​ស្វី​ស​ហ្វ្រ​ង់ ក្នុង​ឆ្នាំ​2018​។ ជាមួយនឹង​កេរ្តិ៍តំណែល​យ៉ាងរឹងមាំ​របស់​ប្រទេស​ស្វី​ស ក្រុមហ៊ុន​នេះ​មាន​ប្រពៃណី​យ៉ាង​យូរលង់​ក្នុង​ការធ្វើ​អាជីវកម្ម​ទាំង​នៅក្នុង និង​ជាមួយ​តំបន់​អាស៊ី ហើយ​ក៏បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សហគមន៍ និង​អាជីវកម្ម​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្រុមហ៊ុន DKSH អាជីវកម្ម​ផ្នែក​គ្រឿងឧបភោគ​បរិភោគ គឺជា​អ្នកផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ​ផ្តោត​ចម្បង​ទៅលើ​តំបន់​អាស៊ី លើ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ផលិតផល​បរិភោគ សេវាកម្ម​ម្ហូបអាហារ  ផលិតផល​ប្រណីត សំលៀកបំពាក់​និង​ផលិតផល​ប្រចាំថ្ងៃ​ដូចជា​គ្រឿងសំអាង ផ្នែក​សក់ និង​ស្បែក មាន បុគ្គលិក​ឯកទេស 19,760 នាក់ បង្កើត​ចំនូ​លពី​ការលក់​សុទ្ធ​ចំនួន 3.9 ពាន់​លាន​ហ្វ្រ​ង់​ស៊ី​ស ក្នុង​ឆ្នាំ 2018 ។​
 
For more information please contact:
 
DKSH Cambodia Ltd.​
Chanreasey Chum
Manager, Branding & Communications
Phone +855 23 222 288






 
 

© រក្សាសិទ្ធិដោយ thmeythmey.com