ជាតិ
អត្ថបទពាណិជ្ជកម្ម
សិល្បករ​-​សិល្បការ​នី​ខ្មែរ ភ្ញាក់ផ្អើល​ជាមួយនឹង​ទំនើបកម្ម​របស់​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស​
16, Jun 2019 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​អបអរសាទ​រការ​ឈ្នះ​មេដាយមាស Monde Selection របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រាជិនី​ក្រមា កញ្ញា មាន សូ​នី​តា បាន​ឲ្យ​ដឹងថា «​បន្ទាប់ពី​ដើរ​មើល​រោងចក្រ​នេះហើយ ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​សម្រាប់​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​នៅទីនេះ ព្រោះ​ក្នុង​រោងចក្រ​ប្រើ​សុទ្ធ​បច្ចេកវិទ្យា​ទំនើបៗ​ទាំងអស់ និង​ពិសេស​ជាងនេះទៅទៀត គឺ​ការរៀបចំ​ក្នុង​រោង ចក្រ​ដែលមាន​កន្លែង​ទទួលភ្ញៀវ​ដ៏​ស្រស់ស្អាត កន្លែង​ភ្លក់​ស្រា​បៀរ​និង​ភេសជ្ជៈ និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ បន្ទាប់ពី​ឃើញ​ហើយ ប្លែក​ភ្នែក​មែនទែន​រហូតដល់​ខ្ញុំ​គិតថា​ខ្លួនឯង​កំពុងតែ​ស្ថិតនៅក្នុង​រោងចក្រ​នៅ​បរទេស​។​»

​គុណភាព​ល្អឥតខ្ចោះ​រប​ស់​ផលិតផល​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រិ​ជី​ស បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ខ្មែរ មួយ​នេះ​គ្រង​មេដាយមាស​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ចំនួន​៦​បន្ថែមទៀត ពី Monde Selection សម្រាប់​ការវាយតម្លៃ​លើ​គុណភាព​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ​ក្នុង​ឆ្នាំ​២០១៩​នេះ​។​


 
​លោក អេ​ឡិច សូ​រ៉ា សិល្បករ បាន​ឲ្យ​ដឹងថា នេះ​គឺជា​មោទនភាព​មួយ​របស់​ខ្មែរ​យើង ដែលមាន​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ក្នុងស្រុក ដែល​បង្កើត​និង​គ្រប់គ្រង​ដោយ​កូន​ខ្មែរ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ អាច​ផលិត​បាន​ផលិតផល​ដែល​គុណភាព​ទទួលស្គាល់​ជា​អន្តរជាតិ​ទៀតផង​។ 


 
​ថ្លែង​ក្នុង​កម្មវិធី​សន្និសីទ​ព័ត៌មាន លោក​ឧកញ៉ា លាង ម៉េង ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា «​ជា​សហគ្រិន​ក្នុងស្រុក ខ្ញុំ​ជឿជាក់ថា​ខ្មែរ​យើង​អាចធ្វើ​បាន​។ ដូច​យើង​បាន​បង្កើត​រោងចក្រ​ខ្មែរ​ដ៏​ធំ​មួយ​នេះ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​អាចធ្វើ​ល្អ​ជាងគេ​រហូតដល់​សូម្បីតែ​អន្តរជាតិ​ក៏​គេ​មក​សិក្សា​ពី​យើង​ដែរ​។ យុទ្ធសាស្ត្រ​របស់​យើង គឺ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រិ​ជី​ស អាចឈរជើង​ក្នុង​វិស័យ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​បានជា​រៀងរហូត​។​» 


​គួរបញ្ជាក់​ផងដែរ ផលិតផល​ទាំង​៦​ដែល​ទទួលបាន​មេ​ដោយ​មាស​ពី​Monde Selection រួមមាន ស្រា​បៀរ​កម្ពុជា ស្រា​បៀរ Barrley Black អ៊ិ​ច​ស្ត្រា​ស្តោ​ត ទឹកក្រូច​អាយ​ស៍​កូ​ឡា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ក្រូចឆ្មា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ផ្លែឈើ​ចំរុះ ទឹក​ផ្លែឈើ​ជូ​ប​រសជាតិ​គូលែន​។​



​បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ទទួលបាន​មេដាយ​សរុប​ចំនួន​១៨ សម្រាប់​ផលិតផល​ស្រា​បៀរ និង​ភេសជ្ជៈ មេដាយ​អន្តរជាតិ និង ISO ចំនួន​ពីរ​សម្រាប់​ការគ្រប់គ្រង​គុណភាព និង​សម្រាប់​ការគ្រប់គ្រង​បរិស្ថាន​ពី​ស្ថាប័ន​មកពី​ចក្រភព​អង់គ្លេស​៕













© រក្សាសិទ្ធិដោយ thmeythmey.com