ជាតិ
សង្គមជាតិ
​វត្ត​ភ្នៀ​ត​សិម្ពលី នៅ​ពោធិ៍​សែន​ជ័យ​រៀបចំ​ពិធី​បំបួស​យុវជន​ដែល​ចង់​យល់ដឹង​ពី​ព្រះធម៌​
16, Jun 2019 , 7:59 pm        
រូបភាព
រូបភាពពីហ្វេស​ប៊ុក​​វត្ត​ភ្នៀត​សិម្ពលី នៅ​សង្កាត់​ស្នោរ ខណ្ឌពាធិសែន​ជ័យ រាជធានីភ្នំពេញ
រូបភាពពីហ្វេស​ប៊ុក​​វត្ត​ភ្នៀត​សិម្ពលី នៅ​សង្កាត់​ស្នោរ ខណ្ឌពាធិសែន​ជ័យ រាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ ព្រះ​សិរី​កោសល សុំ សុខា ព្រះចៅអធិការ​វត្ត ភ្នៀ​ត​សិម្ពលី នៅ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ បានប្រកាស​ឲ្យ​កុលបុត្រ កុលធីតា​ចំនួន​៥០០​នាក់ ដែល​ចង់​យល់ដឹង​ពី​ព្រះធម៌​អាចមក​បួស​រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដល់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​។

 
​ចំពោះ​កុលបុត្រ កុលធីតា​ដែល​មក​ចុះឈ្មោះ​បួស​បាន​គឺ​ត្រូវតែមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ​។ សម្រាប់​ការចុះឈ្មោះ​អាចមក​ចុះ​នៅ ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ខាងកើត​ជាប់​អតីត​រដ្ឋសភា ក្នុង​បរិវេណ​អគ្គាធិការដ្ឋាន​នៃ​ពុទ្ធិកសិក្សា​ជាតិ ក្រសួង​ធម្មការ និង​សាសនា និង​នៅ​វត្ត​ភ្នៀ​ត​សិម្ពលី សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 
 
​កម្មវិធី​អប់រំ​សីលធម៌ ព្រះពុទ្ធសាសនា​នេះ នឹង​ស្ថិតនៅក្រោម​ព្រះរាជធិបតីភាព សម្តេចព្រះ​មហាសុមេធាធិបតី ក​ត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​ស​ង្ឍ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​រាជាគណៈ  ព្រះ​មេគណ ព្រះ​អនុគណ និង​មន្ត្រី​សង្ឃ​ជាច្រើន​អង្គ​ទៀតផង​ដែរ​៕ 
 
 
 

Tag:
 បំបួស​
© រក្សាសិទ្ធិដោយ thmeythmey.com