កីឡាអន្តរជាតិ
អន្តរជាតិ
លោក Maurizio Sarri ក្លាយជា​បង្វឹក Juventus ជា​ផ្លូវការ​
16, Jun 2019 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
ទីបំផុត​លោក Maurizio Sarri ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប Juventus ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​។ ក្លិប​សេះបង្កង់ បានប្រកាស​ពី​ការតែងតាំង​នេះ តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន នា​ថ្ងៃទី​១៦ ខែមិថុនា​។​


អត្ថបទទាក់ទង


​គ្រូបង្វឹក​អ៊ីតាលី​វ័យ​៦០​ឆ្នាំ ដែលមាន​បទពិសោធន៍​ដឹកនាំ​ក្លិប​ជាច្រើន​នោះ បាន​ចាក​ចេញពី Chelsea ខណៈ​ក្រោម​ការដឹកនាំ​របស់លោក​រយៈពេល​តែមួយ​រដូវ​កាល​កន្លងមក ក្លិប​តោ​ខៀវ បាន​ចំណាត់ថ្នាក់​លេខ​៣ Premier League និង​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup និង​ឈ្នះ​ពាន Europa League​។​

​លោក​ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​មួយចំនួន​នៅ​អ៊ីតាលី​ដូចជា Pescara, Arezzo, Avellino, Verona, Grosseto, Alessandria, Sorrento តែ​ក្លិប​លំដាប់​ទាប​។ លោក​ធ្លាប់បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ជាមួយ​ក្លិប Empoli ដោយ​ជួយ​ឲ្យ​ក្លិប​នេះ​ឡើងទៅ​កាន់ Serie A បន្ទាប់មក​លោក​បាន​ចូលរួម​ជាមួយ Napoli ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ហើយ​ធ្លាប់​ឈ្នះ​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ Serie A នៅ​ឆ្នាំ​២០១៦​ផងដែរ​៕


Tag:
 Juventus
  Serie A
  Maurizio Sarri
© រក្សាសិទ្ធិដោយ thmeythmey.com