ជាតិ
នយោបាយជាតិ
លោក សុខ ផេង ក្លាយជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ជំនួសលោក ពៅ សាមី
× សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា នេះ បានដឹកនាំសម័យប្រជុំ រដ្ឋសភា លើកទី២ នីតិកាលទី៦ ដោយមានវត្តមានអ្នកតំណាងរាស្ត្រសរុប១០៨នាក់។ ក្នុងចំណោមរបៀបវារៈ ជាច្រើន សភាបានសម្រេចផ្តល់សុពលភាពនៃអាណត្តិរបស់លោក សុខ ផេង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ជំនួសលោក ពៅ សាមី ដែលបានទទួលរមណភាព។
លោក សុខ ផេង អាយុ៦៥ឆ្នាំ ដែលជាអនុប្រធានសាខាកាកបាទក្រហមខេត្តព្រៃវែង ជាបេក្ខជនដែលស្ថិតក្នុងបញ្ជីបម្រុងរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលព្រៃវែង។ លោកឡើងជំនួសលោក ពៅ សាមី ដែលបានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ កាលពីថ្ងៃទី៣ ខែមិថុនា។
លោក សុខ ផេង ស្ថិតក្នុងចំណោមអ្នកតំណាងរាស្ត្រ១១នាក់ប្រចាំមណ្ឌលព្រៃវែង ជាមួយលោក ជាម យៀប, លោក ប៉ែន បញ្ញា លោក ជាម ប៉េអា លោក ទេព សាម៉ន លោក មុំម ស៊ីបុន លោក ឡុង ប៊ុន្នី លោក ពេជ្រ ជីវ័ន លោក ថោង វរលក្ខណ៍ លោក ខៀវ ភារិទ្ធ និងលោកស្រី គង់ សាឡន៕
© រក្សាសិទ្ធិដោយ thmeythmey.com