ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​បំបាត់​ការឈឺចាប់​បែប​ធម្មជាតិ ដោយ​មិនចាំបាច់​ផ្សំ​ថ្នាំ​នៅ​ឱសថដ្ឋាន​ទៀត​ទេ​
18, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្នាំ​ប្រភេទ Ibuprofen, Celecoxib, ឬ Indomethacin គឺជា​ប្រភេទ​ក្រុម​ថ្នាំ​ស្ថិតក្នុង​ត្រកូល Non-steroidal Anti-inflammatory Drugs (NSAIDs) ដែលមាន​នាទី​ជួយ​បំបាត់​ការ​រលាក និង​ការឈឺចាប់​។ ថ្នាំ​ទាំងនេះ​អា​ចរក​ទិញ​បាន​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​នោះទេ​។ វា​អាចជួយ​បន្ថយ​ការឈឺចាប់ និង​ហើម​លើ​សាច់ដុំ និង​សន្លាក់​បាន​។ ប៉ុន្តែ​ការប្រើ​ថ្នាំ​នេះ​អាច​នាំ​ឲ្យ​មាន​ផល​រំខាន​ច្រើន​ដូចជា វិលមុខ ចង្អោ ក្រហាយ​ទ្រូង ក្រពះ​មិន​កិន រាករូស និង​ហឹ​ង​ក្នុង​ត្រចៀក​។ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​រួចហើយ​ថា វា​អាច​នឹង​ប្រឈម​នឹង​បញ្ហា​សុខភាព​បើសិនជា​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​រយៈពេល​យូរ និង​កម្រិត​ខ្ពស់​។ ឧទាហរណ៍ ថ្នាំ NSAIDs ប្រហែលជា​ធ្វើ​ឲ្យ​ខូច​ថ្លើម ខ្សោយតម្រងនោម លើស​សម្ពាធ​ឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ 


 
​ប៉ុន្តែ​ខាងក្រោម​នេះ ខ្ញុំ​មាន​វិធី​ធម្មជាតិ​មួយចំនួន​ដែល​អាច​ប្រើ​ដើម្បី​បន្ថយ​ការឈឺ​ចាប់បាន​ដូចគ្នា​៖

​ខ្ញី​
​វា​ពិតជា​ចំណេះដឹង​មួយ​ញឹកញាប់​ណាស់​ដែល មឺ​ម​ខ្ញី​អាច​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ក្នុង​ក្រពះ​ពោះវៀន ចាប់ពី​ការ​ច្រាល​អាស៊ីត​ក្រពះ រហូតដល់​រាករូស​។ តើ​អ្នកមាន​ដឹង​ទេ​ថា ខ្ញី​ក៏​ជា​អ្វីដែល​អ្នក​អាច​ទុកចិត្ត​បានដែរ​ក្នុងការ​បំបាត់​ការ​ហើម និង​ឈឺចាប់​នៅ​សន្លាក់ និង​សាច់ដុំ​។ បើ​អ្នក​មិន​ចង់​លេបថ្នាំ​ទេ យក​ល្អ​គួរតែ​ញ៉ាំ​តែ​ខ្ញី​ស្រស់​មួយ​ពែង និង​សម្រាក​ឲ្យ​បាន​ច្រើន​ទៅ​។ 
 
​ម្សៅ​សម្បក​ឈើឯម​
 
​គ្រប់គ្នា​បានដឹង​រួចមកហើយ​អំពី​ការពិត​របស់​ម្សៅ​សម្បក​ឈើឯម អាច​ផ្តល់​រសជាតិ និង​ក្លិន​ដ៏​ល្អ និង​មិនអាច​បំភ្លេចបាន​។ ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​រកឃើញថា មាន​សមាសធាតុ​ប្រឆាំងនឹង​ការ​រលាក​ដែរ​។ តាមពិតទៅ ការសិក្សា​មួយចំនួន​និយាយថា ម្សៅ​សម្បកឈើ​ឯម​មាន​ប្រសិទ្ធ​ភាពខ្លាំង​ដូច​ថ្នាំ NSAIDs អ៊ីចឹង​ក្នុងការ​បំបាត់​ការឈឺចាប់ និង​រលាក​។ អ្នក​គ្រាន់តែ​បន្ថែម​វា​បន្តិច​ទៅក្នុង​របប​អាហារ ឬ​ប្រើ​វា​សម្រាប់​លាប​លើ​កន្លែង​ដែល​ឈឺចាប់​លើ​រាងកាយ​ក៏បាន​ដែរ​។ 
 
​បើសិនជា​គ្រូពេទ្យ​ចេញ​ជា​ថ្នាំ NSAIDs ឲ្យ​ប្រើ ចូរ​មិនត្រូវ​ឈប់​ប្រើ​វា​ភ្លាម​ឡើយ តែ​អ្នក​ត្រូវយក​រឿងនេះ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​ប្រើ​ទៅធ្វើ​ទុក្ខ​ដល់​រាងកាយ និង​ស្វែងរក​ជម្រើស​អ្វី​ផ្សេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com