អត្ថបទពាណិជ្ជកម្ម
អបអរសាទរ​! Samsung Galaxy A50 និង A30 ជាប់​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ការស្រឡាញ់​គាំទ្រ​ច្រើន​បំផុត​
17, Jun 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១៧ ខែមិថុនា ២០១៩៖ តាំងពី​ការបង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមក​ក្រុមហ៊ុន សាម​សុង ទទួលបាន​របាយការណ៍ និង​ការឆ្លើយតប ដ៏​គួរឱ្យ​រំភើប​រីករាយ​ក្រៃលែង​ត្រឡប់មកវិញ ពី​សំណាក់​អ្នក​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ត​ទាំងពី​ម៉ូ​ដែល​នេះ​។ ជាការ​ឆ្លើយតប ដែល​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​ដ៏​ទាក់ទាញ​បំផុត និង​អស្ចារ្យ​ជាច្រើន​នៃ​ម៉ូ​ឌែ​ល​ទាំងពីរ​នេះ​។
 
​ខាងក្រោម​នេះ គឺជា​សំដី​ខ្លះៗ​របស់​អតិថិជន ដែល​បាន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​Galaxy A50៖
 
​លោក គីម ណា​រ៉ា អតិថិជន​មួយ​ក្នុងចំណោម​អតិថិជន ដែល​បាន​ប្រើប្រាស់ Samsung Galaxy A50​។ គាត់​បាន​សរសើរ ក្រុមហ៊ុន​សាម​សុង​ណាស់ ដែល​តែងតែ​ផ្តល់នូវ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​អតិថិជន ហើយ​សម្រាប់​គាត់​គឺជា​ហ្វេ​ន​មួយរូប​របស់​សាម​សុង​ផងដែរ​។ លោក គីម ណា​រ៉ា រៀបរាប់ថា​៖«​ពេល​ខ្ញុំ​បាន​ប្រើប្រាស់ Samsung Galaxy A50 អស់​មួយរយៈ​ពេលកន្លងមក ឃើញថា វា​ពិតជា​ងាយស្រួល​ប្រើប្រាស់ សាក​ថ្ម​ឆាប់​ពេញ អេក្រង់​វិញ​ផ្តល់​ពណ៌​ច្បាស់​ត្រជាក់​ភ្នែក ទោះបី​ខ្ញុំ​មើល​យូរ​ក៏ដោយ ហើយ​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​ក៏​លឿន​។ ខ្ញុំ​គិតថា​តម្លៃ​ប៉ុណ្ណឹង បើ​ធៀប​ជាមួយ​មុខងារ​ដែល​វា​មាន​វិញ គឺ​មិន​ថ្លៃ​ទេ​»​។​


 
​ចំណែក​អាជីវករ​អ្នក​លក់រាយ​ម្នាក់ បាន​និយាយ​ទាំង​ពេញចិត្ត​ថា សម្រាប់​អាជីវករ ប្រាក់ចំណេញ​គឺជា​កត្តា​សំខាន់​មួយ ប៉ុន្តែ​យើង​ក៏ត្រូវ​ពិចារណា​ពី​ស្លាក​សញ្ញា សេវាកម្ម​ក្រោយពេល​លក់ និង​ភាពស្មោះត្រង់​ផងដែរ ព្រោះ​កត្តា​ទាំងនេះ នឹង​នាំ​ឲ្យ​ហាង​របស់ខ្លួន​មាន​កិត្តិយស កេ​រ្ត៍​ឈ្មោះ និង​មាន​ទំនុកចិត្ត​។ អាជីវករ​រូបនេះ​បញ្ជាក់​៖«​ចំពោះ​ទូរស័ព្ទ​ដែល​ក្រុមហ៊ុន​សាម​សុង នាំចូល​មក​គឺ​ងាយស្រួល​លក់​ណាស់ ព្រោះថា​ប​ចេ្ច​ក​វិទ្យា​ដែល​បង្កើត​មក គឺ​ផ្តល់​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល ទាន់សម័យ និង​តម្លៃ​សមរម្យ​ផងដែរ​»​។​


 
​គួរ​រំឭក​ផងដែរ​ថា Samsung Galaxy A50 និង A30 ពិតជា​បានធ្វើឱ្យ​អតិថិជន​ទាំងអស់​របស់ខ្លួន​ដកចិត្ត​មិន​រួច​ឡើយ ជាមួយនឹង​សោភណភាព រូបរាង​ដ៏​ទាក់ទាញ និង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ដកចិត្ត​មិនបាន​នោះ​គឺ​៖
 
* អេក្រង់ Super AMOLED ៖ បង្ហាញ​រូបភាព​ម៉ត់​ច្បាស់​ត្រជាក់​ភ្នែក​មែនទែន​!
* កាមេរ៉ា​៖ អាច​ថតរូប​បាន​យ៉ាងច្បាស់​ដូច​កាមេរ៉ា​អាជីព​!
* បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​លើ​អេក្រង់ (On-Screen Fingerprint)!
* សាក​ថ្ម​លឿន និង​ប្រើ​បានយូរ​! និង​ចុងក្រោយ​នោះ​គឺ​តម្លៃ​តែម្តង​! 
 
​ជាមួយនឹង​ចំណុច​ពិសេសៗ​លើសគេ​ទាំងនេះ លោកអ្នក​ពិតជា​អាច​សម្រេចចិត្ត បាន​យ៉ាង​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​ស្មា​ត​ហ្វូ​ន ដ៏​ល្អ​ស័ក្តិសម​សម្រាប់​ខ្លួនឯង ឬ​សមាជិកគ្រួសារ​បាន​ហើយ​។ ដូច្នេះ​សូមកុំ​បង្អង់​យូរ​អី​។ ស្តាប់ 1000 ដង មិន​ដូច​ស្មើនឹង​កាន់​ប្រើ​ផ្ទាល់ 1 ដង​ឡើយ​។ នៅចាំ​អី​ទៀត​?​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com