ជាតិ
រថយន្ត
រថយន្ត Mercedes GL 400 4MATIC មាន​សមត្ថភាព​ដ៏​ខ្លាំង ដែល​លោកអ្នក​អាច​បើកបរ​ដោយ​គ្មាន​ឧបសគ្គ
17, Jun 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត GL 400 4MATIC ប្រភេទ SUV ឆ្នាំ​២០១៦ ជា​រថយន្ត​ដែលមាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើដំណើរ​ជិត​ឆ្ងាយ បាន​យ៉ាង​មាន​សុវត្ថិភាព​។ អ្វីដែល​ពិសេស​នោះ រថយន្ត​ម៉ូ​ឌែ​ល​នេះ អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវ​ស្អាត​រលោង​ស្រិល ឬ​ត្រូវ​បើកបរ​លើផ្លូវ​រអិល​, លំបាក មាន​ជង្ហុក​ជ្រៅ ក៏​វា​អាច​បើកបរ​ដោយ​គ្មាន​ឧបសគ្គ​នោះឡើយ​។

 
GL 400 4MATIC ប្រភេទ SUV (Off Road) ជា​ប្រភេទ​រថយន្ត​ប្រើ​សាំង ដែលមាន​កៅអី​រហូតដល់​ទៅ ៧​កៅអី មាន​ភាព​ទូលាយ និង​មាន​ផាសុកភាព ហើយ​កៅអី​មុខក្រោយ អាច​បត់បែន​បាន តាម​គ្រប់​តម្រូវការ​។ រថយន្ត​នេះ មាន​កម្លាំង​សេះ  ៣៣៣ សេះ និង​ល្បឿន​អតិបរមា ២៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង កម្លាំង​ស្ទុះ​ខ្លាំង​មែនទែន ដោយ​សន្ទុះ​ល្បឿន​ពី ០ ដល់ ១០០(km/h​ចំណាយពេល​៦,៧ វិនាទី​) ហើយ​វា​ស៊ីសាំង​ត្រឹមតែ ៩​លីត្រ ប៉ុណ្ណោះ ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ​។ 


 
Mercedes ម៉ូ​ឌែ​ល GL 400 4MATIC នេះ​បាន​ភ្ជាប់​មកជា​មួយ​នូវ​មុខងារ 4MATIC ដែលជា​មុខងារ​វិល​កង់​ទាំង​៤, Smart Key និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត ដូចជា​ប្រព័ន្ធ​ការពារ​ការប៉ះទង្គិច ដែល​ផ្តល់នូវ​សុវត្ថិភាព​ដល់​អ្នកបើក​បរ គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ​។​
 
​សូម​រីករាយ​ទស្សនា​រូបរាង​ក៏​ល្អ​ប្រណីត  នៃ Mercedes ម៉ូ​ឌែ​ល GL 400 4MATIC ខាងក្រោម​នេះ​៖ 

 
 
​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី កំពុងផ្តល់​ជូន​តម្លៃ​ពិសេស​សម្រាប់ រថយន្ត Demo របស់​ក្រុមហ៊ុន ម៉ូ​ឌែ​ល GL 400 4MATIC នេះ​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅកាន់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដោយផ្ទាល់ ដែលមាន​ទីតាំងនៅ មហាវិថី​សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 231 488 និង 023 231 488៕






 

© រក្សាសិទ្ធិដោយ thmeythmey.com