កីឡាជាតិ
ជាតិ
៦​ឆ្នាំ​ក្រោយមក សុខ សុវណ្ណ ចូលរួម​ជាមួយ​ទ្រនំ​ចាស់​ភ្នំពេញ​ក្រោ​ន​
17, Jun 2019 , 5:47 pm        
រូបភាព
ដោយ:
​កីឡាករ សុខ សុវណ្ណ បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ទ្រនំ​ចាស់​ភ្នំពេញ​ក្រោ​ន ដែល​រូបគេ​ធ្លាប់​ចំណាយពេល​រួមរស់​៦​ឆ្នាំ​នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​នេះ​។ សុវណ្ណ បាន​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន​ទៅ​ចូលរួម​ជាមួយ​បឹងកេត​នៅ​ឆ្នាំ​២០០៨​ហើយ​បាន​ផ្លាស់​ទៅ​រួមរស់​ជាមួយ​វិសាខា​នៅ​ឆ្នាំ​២០១៨​។  បើតាម​គេហទំព័រ​ផ្លូវការ​របស់​ភ្នំពេញ​ក្រោ​ន សុវណ្ណ លេង​ក្រោម​កិច្ចសន្យាខ្ចី​ជើង​ពី​វិសាខា​។​

 
​ក្រោយ​មិនបាន​បង្ហាញ​វត្តមាន​ទៀងទាត់​នៅ​វិសាខា ខ្សែការពារ សុខ សុវណ្ណ បាន​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន ដែល​រូបគេ​ធ្លាប់​ចំណាយពេល​រួមរស់​៦​ឆ្នាំ​ពី​ឆ្នាំ​២០០៧-២០១២​។ ក្នុងអំឡុង​ពេលនោះ សុវណ្ណ បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ពីរ​រដូវ​កាល​នៅ​ឆ្នាំ​២០១០ និង ២០១១ និង​លើក​ពាន​សម្តេច ហ៊ុន សែន ពីរ​រដូវ​កាល​ផងដែរ គឺ​ឆ្នាំ​២០០៨ និង ២០០៩​។ 
 
​បន្ទាប់មក​នៅ​ឆ្នាំ​២០១៣ ខ្សែការពារ​រូបនេះ​បាន​ចាក​ចេញពី​ភ្នំពេញ​ក្រោ​ន​ទៅ​ចូលរួម​ជាមួយ​បឹងកេត ដោយបាន​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​ក្របខណ្ឌ​លី​គ​ពីរ​រដូវ​កាល​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០១៦ និង ២០១៧​។ នៅ​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​វិសាខា​ក្នុង​កិច្ចសន្យា​រយៈពេល​មួយឆ្នាំ ហើយ​បាន​ចាកចេញ​នៅ​ជិត​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​នេះ​តែម្តង​៕    

Tag:
 សុខ សុវណ្ណ​
  ភ្នំពេញ​ក្រោ​ន​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com