អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​អេហ្ស៊ីបលោក Mohamed Morsi ទទួលមរណភាព
18, Jun 2019 , 12:43 am        
រូបភាព
លោក Morsi ត្រូវបានក្រុម​យោធាទម្លាក់ពីតំណែង និងឃុំខ្លួន តាំងពីឆ្នាំ​២០១៣មក។ រូបថត AFP
លោក Morsi ត្រូវបានក្រុម​យោធាទម្លាក់ពីតំណែង និងឃុំខ្លួន តាំងពីឆ្នាំ​២០១៣មក។ រូបថត AFP
ដោយ: ថ្មីៗ
​លោក Mohamed Morsi បានទទួល​មរណភាព នា​ថ្ងៃទី​១៧ ខែមិថុនា បន្ទាប់ពី​បាន​ដួលសន្លប់​ក្នុង​សវនាការ​នៅ​ក្រុង​គែរ កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​អេ​ហ្ស៊ី​ប។​



អត្ថបទទាក់ទង


​ប្រភពពី​តុលាការ​បាន​អះអាងថា លោក Morsi បាន​និយាយ​ក្នុង​សវនាការ​ប្រមាណ​២០​នាទី មុនពេល​ដួលសន្លប់ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជា​កន្លែង​ដែល​លោក​ទទួលមរណភាព​។​

​លោក Morsi ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ដំបូង​បំផុត​នៅ​អេ​ហ្ស៊ី​ប កាលពី​ឆ្នាំ​២០១២ បន្ទាប់ពី​បញ្ចប់​ការគ្រប់គ្រង​អំណាច​៣០​ឆ្នាំ​របស់លោក Hosni Mubarak​។​

​លោក​ត្រូវ​ក្រុម​យោធា​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន លោក Abdel Fattah el-Sisi ធ្វើ​រដ្ឋប្រហារ​ទម្លាក់​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៣ ហើយ​រង​នូវ​ការចោទប្រកាន់​ជាច្រើន ជាពិសេស​ក្នុង​ចលនា​បដិវត្តន៍​ប្រជាជន​ឆ្នាំ​២០១១ ហើយ​លោក​ទទួលបាន​ការផ្តន្ទាទោស​ជាច្រើន​ឆ្នាំ​ផងដែរ​។​

​លោក Morsi អាយុ​៦៧​ឆ្នាំ តែងតែ​បដិសេធ​ការព្យាបាល​ជំងឺ​របស់ខ្លួន​។ មរណភាព​របស់​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ គឺ​នៅ​ចំ​ខួប​៧​ឆ្នាំ​នៃ​ការជាប់ឆ្នោត​ដោយ​ស្របច្បាប់​របស់លោក​ផងដែរ​៕


Tag:
 Mohamed Morsi
  អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com