ជាតិ
កំពង់ចាម៖ លោក ខ្លូត ផន បន្តធ្វើប្រធានក្រុមប្រឹក្សា ឯបក្សពីរទៀតមានសមាជិកនៅថ្នាក់ស្រុក
× លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កាលពីថ្ងៃទី១៧ ខែមិថុនា បានធ្វើជាអធិបតីភាពនាពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣ ។ លោក ខ្លូត ផន បន្តតំណែងជាប្រធាន ដោយមានសមាជិក២៦នាក់ (ស្រី៤នាក់) ដែលសុទ្ធតែជាកូតាគណបក្សប្រជាជនកម្ពុជា។
ខេត្តកំពង់ចាម ដែលមាន១០ស្រុក-ក្រុងនោះ មានអាសនៈសរុប២០៤ (ស្រី៣៩នាក់)។ គណបក្សប្រជាជនកម្ពុជាទទួលបានរហូតដល់ទៅ២០១ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន១អាសនៈរៀងៗខ្លួននៅស្រុកបាធាយ ហើយហ្វ៊ុនស៊ិនប៉ិច បាន១បន្ថែមទៀតនៅស្រុកជើងព្រៃ។
បញ្ជីរាយនាមបេក្ខជនដែលទទួលបានអាសនៈក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ប្រចាំខេត្តកំពង់ចាម៖
https://www.necelect.org.kh
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com