ជាតិ
លោក ហឿ ស៊ី​យ៉ែម ឡើងកាន់តំណែង​​​ប្រធាន​ក្រុមប្រឹក្សាខេត្តក្រចេះ​ ដោយមាន​សមាជិក​ម្នាក់​ពី​បក្ស​ខ្មែរ​រួបរួម​ជាតិ​
18, Jun 2019 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា ខេត្តក្រចេះ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​១៧ ខែមិថុនា​។ លោក ហឿ ស៊ី​យ៉ែម ពី​គណបក្ស​ប្រជាជន​កម្ពុជា និងជាអតីតអភិបាល​រងខេត្ត ឡើង​កាន់​តំណែង​ជា​ប្រធាន​សម្រាប់​អណ​ត្តិ ដោយមាន​សមាជិក​២០​នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ លោក ឌុ​ក រី ជា​សមាជិក​តែ​ម្នាក់​គត់​ដែល​ជាប់ឆ្នោត​ពី​កូតា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​



​ខេត្តក្រចេះ មាន​៦​ក្រុង ស្រុក ដែល​សរុប​រួមមាន​១០៨​អាសនៈ (​ស្រី​១៦​នាក់​)​។ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដល់​ទៅ​១០៣​អាសនៈ ខណៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​៣​អាសនៈ (២​នៅ​ស្រុក​ចិត្រ​បុរី ១​នៅ​ស្រុក​ឆ្លូង​) ហើយ​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​១​នៅ​ស្រុក​សំបូរ​។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក​នៅ​ខេត្តក្រចេះ​៖
https://www.necelect.org.kh

Tag:
 ក្រុមប្រឹក្សា​អាណត្តិ​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com