អត្ថបទពាណិជ្ជកម្ម
ញាក់សាច់​ជាមួយ​ការបង្ហាញ​វីដេអូ Review បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno
18, Jun 2019 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់តែ​ឃើញ តាមរយៈ​ព័ត៌មាន​ទូទៅ​នៃ​បច្ចេកវិទ្យា​ថ្មី​របស់ OPPO Reno 10X Zoom ដែលមាន​បង្កប់​បច្ចេក​វិទ្យា​មហា Zoom គឺ 60X Digital Zoom អី​ឡូ​វ​បានលឺ និង​ឃើញច្បាស់​ភ្នែក​ហើយ ពិតជា​មិនធម្មតា​របស់គេ​មែន​។ វីដេអូ Review ដែល​ធ្វើឡើង​ដោយ​គណនី​ឈ្មោះ John Sey Tech ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំ​កម្ពុជា ដែលមាន​អ្នកគាំទ្រ​រាប់សិប​ម៉ឺន​នាក់​នោះ​។​
 
​តាម​ការ​បញ្ចាក់​នៅក្នុង​វីដេអូ Review នោះ OPPO បាន​រចនា និង Upgrade បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X និង​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង ពី​លោក John Sey និង​អាច​និយាយបានថា វា​កំពុង​ត្រូវបាន​ក្រុម​អ្នកជំនាញ​ថតរូប​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​ពិចារណា​ហើយ​នៅពេលនេះ​។ មូលហេតុ​នោះ​ក៏​ព្រោះតែ​គុណសម្បត្តិ​របស់​វា មាន​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​កំលា​យ​ខ្លួនឯង ទៅជា​ជំនួយការ​ដ៏​ឆ្លាត​វៃ សម្រាប់​អ្នកជំនាញ​ថតរូប​ទាំងនោះ ដែល​ងាយស្រួល​ដាក់​តាម​ខ្លួន ទៅគ្រប់​ទីកន្លែង​។ លើសពីនេះ វា​ក៏មាន​មុខងារ​ជាច្រើន​ថែមទៀត ដែល​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​រូបភាព​យ៉ាង​ទាក់ទាញ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់  ព្រោះ​លឺថា OPPO Reno ជា​ស៊េ​រិ​ថ្មី​សម្រាប់​ការច្នៃប្រឌិត​ថ្មី គ្មាន​ដែន​កំណត់​។​


 
​លោក John Sey Tech បានបង្ហាញ​ពី​របៀប​ថតរូប​ភាព​គ្រប់ Function ទាំងអស់ ដែលមាន​នៅក្នុង​ទូរស័ព្ទ OPPO Reno 10X (​វា​ឈ្មោះ Reno10X តែ​វា​Zoom បាន​60X) ។ ជាពិសេស​គឺ​ការ Zoom រហូតដល់​ទៅ 60​ដង សឹងតែ​មិន​បែក​គ្រាប់​អ្វី​ទាំងអស់​។ Zoom កាន់តែ​ឆ្ងាយ កាន់តែច្បាស់​! ដោយ​អ្នកខ្លះ​ធ្លាប់បាន​និយាយ​គ្នា​លេង​ថា OPPO Reno 10X Zoom បាន​បង្កប់​បច្ចេកវិទ្យា Zoom កប់​ពពក​ឯណោះ នៅ​មុនពេល​ប្រកាស​ខ្លួន​នៅលើ​ទីផ្សារ​។ ហើយ​អី​ឡូ​វ​នេះ ពិតជា​ដូច​ការ​អួត​របស់​ពួកគេ​មែន​។ 


 
​បច្ចេកវិទ្យា 60X Digital Zoom នៅក្នុង​តួខ្លួន OPPO Reno 10X Zoom តម្លៃ 899$ នេះ មិន​ធ្វើ​ឲ្យ​លោកអ្នក​ខកចិត្ត​នោះទេ ព្រោះ​ចាប់ពី​ស៊េរី Reno នេះ​ទៅ OPPO មិន​ព្រលែង​ដៃ​ទៀតឡើយ គឺថា​សំរុក​យកតែ​ម្តង ចំពោះ​ការច្នៃប្រឌិត​លើ​បច្ចេកវិទ្យា​កាមេរ៉ា និង​កម្លាំង​ម៉ាស៊ីន​ផ្ទុក​។ អ្វីដែល​ពិសេស​នោះ គឺ Brand មួយ​នេះ តែងតែ​ធ្វើ​ឲ្យ  អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​នៅ​ទូទាំង​ពិភពលោក ទទួលបាន​ភាព​ភ្ញាក់ផ្អើល​ជានិច្ច ពោលគឺ​ហួស​ពី​ការ​ស្មាន​របស់​ពួកគេ​តែម្តង​។ សូម​ទស្សនា​វីដេអូ Review   តាមរយៈ​តំណរ​ភ្ជាប់​នេះ ទាំងអស់គ្នា https://www.facebook.com/OPPOCAMBODIA/videos/1082732955447754/ ៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com