កីឡាជាតិ
ជាតិ
អត្តពលិកមកពីបាត់ដំបង គ្រងជើងឯកសិស្សថ្នាក់ជាតិលើវិញ្ញាសាតេក្វាន់ដូ WTF
× ក្រុមអត្តពលិកមកពីខេត្តបាត់ដំបងបានគ្រងជើងឯកការប្រកួតសិស្សថ្នាក់ជាតិ National School Games 2019 លើវិញ្ញាសាតេក្វាន់ដូ WTF ក្រោយដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១។ ចំណែករាជធានីភ្នំពេញ និងខេត្តកំពតឈរពីក្រោយជាបន្តបន្ទាប់។ សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WTF មានកីឡាករកីឡាការិនីមកពី១០រាជធានី-ខេត្តចំនួន៩២នាក់(ស្រី៤១)ចូលរួម។
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅទីលានអគារដំបូលទូកប៊ូយ៉ុងនាពហុកីឡដ្ឋានជាតិចន្លោះពីថ្ងៃទី១៥-១៨ ខែមិថុនា ក្រុមអត្តពលិកមកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តកំពត ហាក់លេចធ្លោជាងគេ ក្នុងចំណោមអត្តពលិកចូលរួមទាំង១០រាជធានី-ខេត្ត។
ក្រុមអត្តពលិកមកពីខេត្តបាត់ដំបងដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ២ ដើម្បីគ្រងជើងឯកការប្រកួតសិស្សថ្នាក់ជាតិ National School Games 2019 លើវិញ្ញាសាតេក្វាន់ដូ WTF។ ចំណែករាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយដណ្តើមបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៦ ខណៈខេត្តកំពត ទទួលបានលេខ៣ ក្រោយឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។
សម្រាប់ការប្រកួតសិស្សថ្នាក់ជាតិលើកីឡាតេក្វាន់ដូ WTF មានកីឡាករកីឡាការិនីចំនួន៩២នាក់(ស្រី៤១នាក់)មកពី១០រាជធានីខេត្តចូលរួម រួមមានរាជធានីភ្នំពេញ កណ្តាល តាកែវ កំពត កំពង់ចាម ព្រៃវែង បាត់ដំបង សៀមរាប មណ្ឌលគិរី និងរតនគិរី៕
Tag:
តេក្វាន់ដូ WTF
National School Games
© រក្សាសិទ្ធិដោយ thmeythmey.com