កីឡាជាតិ
ជាតិ
រាជធានី​ភ្នំពេញ​គ្រង​ជើងឯក​កីឡា​សិស្ស​ថ្នាក់ជាតិ ខណៈ​ខេត្ត​ចំនួន​៣​មិន​ទទួលបាន​មេដាយ​សោះ​
18, Jun 2019 , 10:59 pm        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​រាជធានី​ភ្នំពេញ​គ្រង​ជើងឯក​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ National School Games 2019 ក្រោយ​ដណ្តើមបាន​មេដាយមាស​ច្រើនជាងគេ ខណៈ​ខេត្តកណ្តាល និង​កំពត​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​។ ដោយឡែក ខេត្តព្រះវិហារ កែប និង​កោះកុង​មិន​ទទួលបាន​មេដាយ​ឡើយ​។ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ នឹង​រៀបចំ​ពិធី​បិទ​នៅ​ថ្ងៃទី​១៨ មិថុនា​នេះ​។

 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ចន្លោះ​ពីថ្ងៃ​ទី​១០-១៨ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​អត្ត​ព​លិ​ក​រាជធានី​ភ្នំពេញ​បាន​គ្រង​ជើងឯក​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១ ក្រោយ​ពួកគេ​ដណ្តើម​មេដាយមាស​២៧ ប្រាក់​១៩ និង​សំរឹទ្ធ​១៤​។ រីឯ​ខេត្តកណ្តាល​ដែល​ឈ្នះ​មេដាយមាស​១០ ប្រាក់​២ និង​សំរឹទ្ធ​១៤ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ខេត្តកំពត​ស្ថិតនៅ​លំដាប់​ទី​៣ ក្រោយ​ឈ្នះ​មេដាយមាស​៩ ប្រាក់​១៨ និង​សំរឹទ្ធ​៩​។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​ខេត្ត​ចំនួន​៣​រួមមាន​កំពត កោះកុង និង​ព្រះវិហារ​មិន​ទទួលបាន​មេដាយ​សូម្បី​តែមួយ​ពី​ការប្រកួត​។ តាមរយៈ​លទ្ធផល​នេះ គេ​អាច​វាយតម្លៃ​បាន​ថា សមត្ថភាព​អត្ត​ព​លិ​ក​របស់​ខេត្ត​ទាំងនេះ​នៅមានកម្រិត​ខ្សោយ​នៅឡើយ​។ បញ្ហា​នេះ​អាច​បណ្តាលមកពី​សកម្ម​ភាព​កីឡា​នៅតាម​សាលា​របស់​ពួកគេ​មិនសូវមាន​ភាព​ផុសផុល ឬ​ខ្វះ​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត ឬ​មន្ទីរអប់រំ​កាយ​និង​កីឡា​។  
 
​សម្រាប់​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​១​នេះ​មាន​អត្ត​ព​លិ​កជាង​១​ពាន់​នាក់​មកពី​២៥​រាជធានី​-​ខេត្ត​ចូលរួម​៕ 



Tag:
 National School Games
  រាជធានី​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com