អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី Merkel ឈរញ័រពេលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែននៅប៊ែរឡាំង លោកស្រី Merkel ឈរគោរពភ្លេងជាតិជាមួយប្រធានាធិបតីអ៊ុយក្រែន ក្រោមកំដៅ៣០អង្សារ។ រូបថត AFP
× លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានឈរទាំងញ័រខ្លួន នៅពេលឈរគោរពភ្លេងជាតិជាមួយលោកប្រធានាធិបតីថ្មីអ៊ុយក្រែន Volodymyr Zelnsky ក្រោមកំដៅថ្ងៃ៣០អង្សារក្នុងទីក្រុងប៊ែរឡាំង។
លោក Merkel អាយុ៦៤ឆ្នាំ បានអះអាងថា នៅពេលនោះ លោកស្រីក្តៅខ្លាំង និងខ្វះជាតិទឹក។ «ខ្ញុំបានផឹកទឹកយ៉ាងហោចណាស់បីកែវ។ នៅពេលនេះ ខ្ញុំគ្មានបញ្ហាអ្វីនោះឡើយ»។ នេះជាសំដីរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ ដែលត្រូវបានដកស្រង់ដោយទូរទស្សន៍ DW។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលជាអតីតតារាកំប្លែងម្នាក់នោះ បានបញ្ជាក់ថា លោកពិតជាចង់ជួយលោកស្រី Merkel ខ្លាំងនៅពេលនោះ។ លោកបានលើកឡើងថា៖«គាត់បានឈរក្បែរខ្ញុំ ហើយមានសុវត្ថិភាពពេញលេញ»។
លោកស្រី Merkel ជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅអឺរ៉ុប ដែលត្រូវបានចាត់ទុកដូចជាមហាក្សត្រីអាល្លឺម៉ង់ ឬរាជិនីអឺរ៉ុប។ លោកស្រីកំពុងកាន់អំណាចនៅអឺរ៉ុបសម្រាប់អាណត្តិទី៤ ដែលត្រូវបញ្ចប់នៅឆ្នាំ២០២១៕
Tag:
Angela Merkel
Volodymyr Zelnsky
© រក្សាសិទ្ធិដោយ thmeythmey.com