ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា “​ស្នាម​ផ្លែ​សាច់​” មែន​ទេ​? ងាយ​កម្ចាត់​ណាស់ ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​
19, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពុងមាន​បញ្ហា​នឹង​ស្នាម​ផ្លែ​លើ​សាច់​មែន​ទេ​? កុំ​បារម្ភ​! អ្នក​អាច​កម្ចាត់​ស្នាម​ផ្លែ​សាច់​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​គ្រាន់តែ​អនុវត្តតាម​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។



ថ្ងៃ​​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយៗ​បំបាត់​ស្នាម​ផ្លែ​លើ​សាច់ ៖
 
១. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​ផ្ទាល់​លើ​ស្នាម​ផ្លែ​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធ​ផល​គាប់ចិត្ត​។​
 
២. ប្រទាល​កន្ទុយក្រពើ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​វីតាមីន E ដែល​ជួយ​ព្យាបាល​ស្នាម​ផ្លែ​បាន​យ៉ាង​ប្រសើរ​។​ដូច្នេះ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​ផ្លែ​ជាប្រចាំ​។ 

៣. ថ្នាំ​អាស្ពីរីន​
 
​គ្រាន់តែ​កិន​ថ្នាំ​អាស្ពីរីន ២ ឬ ៣ គ្រាប់​ឲ្យ​ម៉ដ្ត​។ បន្ថែម​ទឹក​ចូល​បន្តិច​ឲ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​លើ​ស្នាម​ផ្លែ​និង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​នៅពេល​ស្ងួត​ជាការ​ស្រេច​។​
 
៤. ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ទឹកឃ្មុំ​ជាប្រចាំ​លើ​ស្នាម​ផ្លែ​រហូត​ទទួលបាន​លទ្ធផល​ប្រសើរ​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ទំហំ​នៃ​ស្នាម​ផ្លែ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​លើ​ស្នាម​ផ្លែ​ដោយផ្ទាល់​តែម្ដង​។ អនុវត្ត​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ​។ ក្រោយមក​ប៉ុន្មាន​សប្តាហ៍​អ្នកនឹង​សម្គាល់​ឃើញ​ភាពខុសប្លែក​ជាមិនខាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com