ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពុល ឬ​មិន​ស្រួលខ្លួន​ដោយសារតែ​ចលនា គួរតែ​ធ្វើ​បែបណា​ទើប​ល្អ​?
20, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការពុល​ដោយសារ​ចលនា ចង់​សំដៅ​ទៅលើ ការពុល​ឡាន ពុល​ទូក ឬ​ពល​យន្តហោះ ដោយសារតែ​រាងកាយ​ស្ថិតក្នុង​សភាព​មួយ​ដែល​រង​ការធ្វើ​ចលនា​ខណៈពេល​កំពុងតែ​នៅ​ស្ងៀម​។ អ្នក​ដែល​ពុល​ដោយសារតែ​ចលនា ប្រហែលជា​អាចមាន​អាការ​ចង្អោរ ក្អួត វិលមុខ ឬ​ឈឺក្បាល ជាមួយគ្នា​នឹង​អាកា​រៈ​ផ្សេងៗ​ជាច្រើន​ទៀត​។ 


 
​ដូច្នេះ​ដើម្បី​បង្ការ​ការពុល​ដោយសារតែ​ចលនា​នេះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​កុំ​អាន​អក្សរ​ខណៈពេល​កំពុងតែ​ធ្វើដំណើរ​
•​ ​ចូរ​សម្រាក​ក្បាល ដោយ​ដាក់​ក្បាល​អឹ​ប​នឹង​ខ្នង​កៅអី ឬ​ជញ្ជាំង​
•​ ​បើក​ខ្យល់​ម៉ាស៊ីនត្រជាក់​បាញ់​ចំ​មុខ​
•​ ​កុំ​ជក់បារី​
•​ ​ចូរ​ចៀសវាង​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​ច្រើនៗ ឬ​អាហារ​សម្បូរ​ខ្លាញ់​
•​ ​ភ្នែក​មើលទៅ​មុខ​ឲ្យ​ត្រង់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com