ជាតិ
សង្គមជាតិ
ពលរដ្ឋ ប្រទះឃើញ​គ្រាប់បែក​និង​គ្រាប់កាំភ្លើង​ចំនួន​១៤០​គ្រាប់ ពេល​កំពុង​ភ្ជួរស្រែ​
19, Jun 2019 , 8:59 pm        
រូបភាព
​រូបភាពពី​ akp
​រូបភាពពី​ akp
ដោយ:
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រទះឃើញ​គ្រាប់បែក​ចំនួន​១៤០​គ្រាប់ ពេល កំពុង​ភ្ជួរស្រែ​ដោយ​ត្រាក់ទ័រ​។  បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) គ្រាប់បែក​ទាំងនោះ​ត្រូវបាន ប្រគល់​ឲ្យ​អង្គភាព​ដោះមីន​កម្ពុជា​ហើយ ដើម្បី​កម្ទេចចោល​។ 


 
​គ្រាប់បែក​ទាំង​១៤០​គ្រាប់​នោះ មាន​គ្រាប់បែក​ធុន​១២០​មី​លី​ម៉ែត្រ​ចំនួន​៣​គ្រាប់ គ្រាប់កាំភ្លើង​ធុន​ដេ​កា​៨២ ចំនួន​១៣​គ្រាប់ គ្រាប់កាំភ្លើង​ធុន​៦០​មី​លី​ម៉ែត្រ​ចំនួន​៩៤​គ្រាប់ គ្រាប់កាំភ្លើង​ធុន​៨២​មី​លី​ម៉ែត្រ​ចំនួន​៣​គ្រាប់ គ្រាប់កាំភ្លើង​ធុន​១២០​មី​លី​ម៉ែត្រ​ចំនួន​១​គ្រាប់ គ្រាប់កាំភ្លើង​ធុន​៨៥​មី​លី​ម៉ែត្រ​ចំនួន​៤​គ្រាប់ គ្រាប់កាំភ្លើង​ធុន​បេ​៤០ ចំនួន​៦​គ្រាប់ គ្រាប់កាំភ្លើង​ធុន​៧៦ ចំនួន​២​គ្រាប់ មីនតោន​ចំនួន​១​គ្រាប់ មីន​ប្រភេទ​៦៩ ចំនួន​១​គ្រាប់ មីន​ធុន​៥០​មី​លី​ម៉ែត្រ (MBU75A) ចំនួន​១​គ្រាប់ និង ក្បាល​ផ្ទុះ​ចំនួន​៥​គ្រាប់​៕ 
 

Tag:
 គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com