ជាតិ
ប៉ូលិស ចាប់ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់ នៅស្ទឹងត្រែង រូបភាពក្រសួងព័ត៌មាន
× កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនស្ស័យម្នាក់ដែលបានជួញដូរគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ស្មើនឹង៦០កញ្ចប់តូច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
បើតាមការចេញផ្សាយលើគេហទំព័ររបស់ក្រសួងព័ត៌មាន លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ថ្នាំញៀនទាំងនោះ ជាប្រភេទមេតំហ្វេតាមីនគ្រាប់។ ជនសង្ស័យ ឈ្មោះ ភូម្មា ដាំ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ហើយរស់ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចុប្បន្ន ជនសង្ស័យនោះ កំពុងស្ថិតក្រោមការសាកសួរនៅស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង ដើម្បីបញ្ចូនទៅឲ្យតុលាការចាត់ការតាមផ្លូវច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com