ជាតិ
គន្ធបុប្ផា​៖ គ្រុនឈាម​ផ្ទុះឡើង​គួរ​ឲ្យ​កត់សម្គាល់​លើ​កុមារ អាណាព្យាបាល​ត្រូវ​ប្រយ័ត្ន​
20, Jun 2019 , 8:59 am        
រូបភាព
រូបភាពពីមូនិធិគន្ធបុប្ផាកម្ពុជា
រូបភាពពីមូនិធិគន្ធបុប្ផាកម្ពុជា
​របាយការណ៍​ប្រចាំថ្ងៃ សម្រាប់​ថ្ងៃទី​១៧​មិថុនា ស្តីពី​ចំនួន​កុមារ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង បាន​បង្ហាញថា មាន​កុមារ​ដល់​ទៅជិត​៧០០​នាក់ ដែល​កើត​ជំងឺគ្រុនឈាម ក្នុងចំណោម​កុមារ​ជាង​៧​ពាន់​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

 
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានសរសេរថា ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​គួរ​ឲ្យ​សម្គាល់​។ មន្ទីរពេទ្យ​គន្ធបុប្ផា អំពាវនាវ​ថា «​សូម​អាណាព្យាបាល​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​និង​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​តាមរយៈ​ការការពារ​កុមារ​កុំ​ឲ្យ​មូស​ខ្លាខាំ​»​។ 
 
​កាលពី​ថ្ងៃទី​១៧​មិថុនា លោក អ៊ុក សុមេធា ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មាន​កុមារ​ជាង​១០០ ដែល​កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ក្នុងនោះ មាន​៧០​ភាគរយ ដែល​កើត​ជំងឺគ្រុនឈាម​។​
 
​រីឯ​មន្ទីរពេទ្យ​ខេត្តរតនគិរី កាលពី​ថ្ងៃទី​៣​មិថុនា មាន​កុមារ​កើត​ជំងឺគ្រុនឈាម​ជាង​៨០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលខេត្ត​រតនគិរី លោក ថង សាវុធ​។
 
​ថ្មីៗ​នេះ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការកើត​ជំងឺគ្រុនឈាម​ផងដែរ​៕ 
 

Tag:
 គ្រុនឈាម​
  កុមារ​
  មន្ទីរពេទ្យ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com