កីឡាជាតិ
ជាតិ
អបអរសាទរ​! ដោ​ន​ថោ​ន​ស្ព័ត​ឡើងទៅ​វគ្គ​១/២ AFF Futsal Cup ក្រោយ​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ៥-៤
19, Jun 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ដោ​ន​ថោ​ន​ស្ព័ត (Down Town Sport) ដែល​តំណាង​ឲ្យ​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី Melaka United ៥-៤ នា​ការប្រកួត​ពានរង្វាន់ AFF Futsal Cup 2019 នៅ​ខេត្ត Nakhon ratchasima ប្រទេស​ថៃ​។ ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុម​កម្ពុជា​ឡើង​ដោយ​ស្វ័យប្រវត្តិ​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ Melaka បរាជ័យ​ពីរលើក​ផ្ទួន​រួចទៅហើយ​នៅក្នុង​ពូ​ល B ដែលមាន​៣​ក្រុម​។​



​កាលពី​ថ្ងៃទី​១៨ ខែមិថុនា Melaka United បាន​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា Myanmar Imperial University បាន​យកឈ្នះ ៧-២​។

Down Town Sport នឹងត្រូវ​ជួប​ក្រុម​មី​យ៉ាន់​ម៉ា Myanmar Imperial University នា​ថ្ងៃទី​២០ ខែមិថុនា ស្អែក​បន្តទៀត ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​ពូ​ល B៕


© រក្សាសិទ្ធិដោយ thmeythmey.com