ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ឈប់​ការ​តឹង​ច្រមុះ​យ៉ាង​លឿន​ដោយ​វិធី​ធម្មជាតិ​
21, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ក្រដាស​ឆែតៗ រហូតដល់​តឹង​ច្រមុះ​ច្រើនដង មិនយូរ​មិនឆាប់​អ្នក​អាច​នឹង​កើតជា​ជំងឺ​ផ្តាសាយ​មិន​ខាន​ទេ​។ យ៉ាងណាមិញ ការ​ហៀរ​សម្បោរ​ច្រើនតែ​កើតឡើង​នៅពេល​ដែលមាន​ស្លេស្ម​ច្រើន​ក្នុង​ប្រហោង​ឆ្អឹង​មុខ និង​ច្រមុះ​។ ពិតណាស់ នេះ​គឺជា​របៀប​ដែល​រាងកាយ​មនុស្ស​យើង​ព្យាយាម​បញ្ចេញ​មេរោគ បង្ក​ជំងឺ​មក​ខាងក្រៅ​វិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​ហេតុផល​ច្រើនណាស់​ដែល​អាចធ្វើ​ឲ្យ​អ្នក​ហៀរ​សម្បោរ​ដូចជា អាឡែកហ្ស៊ី ផ្តាសាយ ប្រែប្រួល​អាកាសធាតុ និង​ការបង្ក​រោគ​ជាដើម​។ មែនហើយ មាន​ថ្នាំ​ច្រើនណាស់​ដែល​អ្នក​អាច​ប្រើ​ដើម្បី​បំបាត់​ការ​ហៀរ​សម្បោរ ប៉ុន្តែ​ហេតុអ្វី​បានជា​អ្នក​មិន​ព្យាយាម​សាកល្បង​វិធី​ធម្មជាតិ​វិញ​ព្រោះ​វា​ផ្តល់​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ផង​។


 
​ស្ទី​ម ឬ​ឆ្ពុង​
 
​មធ្យោបាយ​មួយ​ក្នុងការ​ព្យាបាល​ការ​ហៀរ​សម្បោរ​គឺ​ការប្រើ​វិធី​ស្ទី​ម ឬ​ឆ្ពុង​។ វិធីសាស្ត្រ​មួយ​នេះ​នឹង​ជំនួយ​ដល់​ការសម្អាត​ចោល​នូវ​សម្បោរ​ដែលមាន​បន្ថែម​ក្នុង​ផ្លូវ​ច្រមុះ​។ ចូរ​ដាំទឹក​ឲ្យ​ពុះ បន្ទាប់​មកចាក់​វា​ចូលក្នុង​ចានគោម​មួយ​។ ចូរ​យក​កន្សែង​មួយ​គ្រប​លើ​ក្បាល ហើយ​ដាក់​ក្បាល​ស្រូប​ផ្សែង​ទឹក​ក្តៅ​នោះ​រយៈពេល​ពីរ​បី​នាទី​។ ចូរ​ស្រូប​ផ្សែង​ចូល​ច្រមុះ​។ អ្នក​អាចធ្វើ​បែបនេះ​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ​។ 
 
​ខ្ញី​
 
​មធ្យោបាយ​មួយ​ផ្សេងទៀត​សម្រាប់​ដោះស្រាយ​ការ​ហៀរ​សម្បោរ​ដែរនោះ​គឺ​ខ្ញី​។ គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ​មាន​អង់​ទី​អុកស៊ីដ​ង់​មួយចំនួន​ដែល​អាចជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ សមាសធាតុ​សម្លាប់​បាក់តេរី និង​បាក់តេរី​របស់​ខ្ញី​ត្រូវបាន​គេ​រកឃើញថា មាន​ប្រសិទ្ធភាព​ទប់ស្កាត់​បញ្ហា​ផ្តាសាយ​ជាច្រើន រួមទាំង​ការ​ហៀរ​សម្បោរ​ផងដែរ​។ អ្វីដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ​ចិត​ខ្ញី​ឲ្យ​ម៉ត់ ហើយ​លាយ​ជាមួយ​អំបិល​បន្តិច​។ ហើយ​យក​វា​ទំពារ​យឺតៗ​។ អ្នក​ក៏​អាចធ្វើ​តែ​ខ្ញី​ញ៉ាំ​ក៏បាន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com